ព្រឹតិ្តការណ៍ថ្មីៗ

អាងខ្លួនជា អ្នកកាសែត ជេ​រ​ប្រមាថ​ ប៉ូលិស ​ ក្នុង​បរិវេន​អធិការដ្ឋាន​នគរបាល​ …

1 ខែ មុន 564 តូ សុផល

ខេត្តកំពត ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា​ ជា​អ្នក​យក​ព័ត៌​មាន​​«ថ្ងៃស្អែក» ​ត្រូវ​បាន​នគរបាល​ស្រុក​កំពង់ត្រាចឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង០៥​ល្ងាច​ថ្ងៃ​ទី​០៥ កញ្ញា ​នៅ​ក្នុង​បរិវេន​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​។ ​

សេចក្តីរាយការណ៍បន្តថា អ្នកកាសែត​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ​ឈ្មោះ​យង់ ​វាសនា​ អាយុ​៣១​ឆាំ្ន រស់នៅ​ភូមិ​ចម្ការ​ចេក​ ឃុំ​ពងទឹក ​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​។​ 

លោក​វរ​សេនី​យ៍ទោ​ សេង ​សុគន្ធ​ ចាត់​អធិការ​នគរ​បាល ​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឱ្យ​​ដឹង​ថា ​ពាក់​ព​ន្ធ័​​ការ​ឃាត់ខ្លួន​អ្នកការ​សែត​ម្នាក់​នេះ ​គឺ​នគរបាល​កំពុងតែ​បំពេញភារកិច្ច​របស់​ខ្លួន​រឿង​អ្នក​បើករថយន្ត​ពី​រគ្រឿង​ បាន​ប្រើ​ហិង្សាដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​33​ ត្រង់​ចំណុច​មុខ​រោងចក្រ​ពូ​ចិន ​ក្នុងភូមិ​កណ្ដាល​ទួល​ ឃុំ​កំពង់ត្រាច​ ខាងលិច​ស្រុក​កំពង់ត្រាច​ កាលពី​វេលា​ម៉ោង​3​រសៀល​ថ្ងៃ​ទី​5​ កញ្ញា​។

​លោក​វរ​សេនី​យ៍ទោ​​ប្រាប់​បន្ត​ថា​ បន្ទាប់​​ពី​កើត​​ហេតុ ​នគរបាល​ចុះ​ទៅ​ដល់​កន្លែង​អ្នកបើកបរ​រថយន្ត​២​គ្រឿង​​វាយតប់​គ្នា​រឿង​បើកបរ​ប្រជែង​នៅ​លើ​ដងផ្លូវ​ ហើយ​បាន​ហៅ​ពួក​គេ​ជា​អ្នក​បង្ក​ទាំង​សងខាង​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ ស្រាប់តែ​ឈ្មោះ​ផែន​ វាសនា ​អ្នក​យក​ព័ត៌​មានឱ្យ​កាសែត​ «ថ្ងៃស្អែក» ​ទៅ​ថត​នគរ បាល​កំពុង​សួរនាំ​ជន​​ទាំង​សងខាង​ ។​

ប៉ុន្តែ​អ្នកកាសែត​រូប​នោះ​ បាន​ជេ​រដៀល​ប្រមាថ​នគរបាល​ ហើយ​ថែម​ទាំង​យកឈ្មោះ​ថ្នាក់ដឹកនាំ​ខាង​ក្រសួង​​ព័ត៌​មាន​មក​អួត​អាង ​មិន​ព្រម​ស្ដាប់​ការ​សំណូមពរ​របស់​នគរបាល​ទេ​ ទើប​មានការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​ ទាំង​អ្នកបើកបរ​រថយន្ត​ទាំង​សងខាង​ទាំង​អ្នកកាសែត​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ