ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម អ៊ុន ចាន់ដា ៖ សូមបងប្អូន មានការប្រុងប្រយ័ត្ន! ទឹកហូរដាច់ជើងស្ពានបាឡេ (ស្ពានដែក) នៅឃុំពាមកោះស្នា ហើយ

1 ខែ មុន 83 តូ សុផល

កំពង់ចាម៖  នាព្រឹកថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ពានបាឡេ ភូមិទួលរការ ឃុំពាមកោះស្នា ដែលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ១៨.៣០នាទីល្ងាច ករណីទឹកហូរខ្លាំង បណ្ដាលឱ្យបាក់ស្រុតស្ពានមួយកន្លែង (បាក់សសរជើងទ្រស្ពានអស់ចំនួន១) នៅស្រុកស្ទឹងត្រង់ ។

តាមរបាយការណ៍របស់មន្ត្រីជំនាញបានឲ្យដឹងថាដើម្បីឱ្យចរាចរណ៍លើស្ពាននេះធ្វើដំណើរបាន ក្រុមបច្ចេកទេសកំពុងតែសិក្សានិងរៀបចំសម្ភារៈដើម្បីជួសជុលស្ពាននេះបណ្ដោះអាសន្ន សូមគូសបញ្ជាក់ថាបច្ចុប្បន្ននេះស្ពាននេះអាចធ្វើចរាចរណ៍បានតែថ្មើរជើង និងទោចក្រយានយន្តតែប៉ុណ្ណោះ ដាច់ខាតមិនអាចមានរថយន្តឆ្លងកាត់បានទេ ប្រសិនបើមានរថយន្តឆ្លងកាត់នោះបណ្ដាលឲ្យស្ពាននេះដាច់តែម្តង។

ក្រោយទទួលបានបទបញ្ជាររបស់ឯកឧត្តម អភិបាលខេត្តភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះត្រួតពិនិត្យ និងបានដាក់ផ្លាកសញ្ញាហាមឃាត់ជាបណ្ដោះអាសន្ន និងយាមការពារមិនអោយប្រជាពលរដ្ឋបើករថយន្តឆ្លងកាត់ឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវឆ្លងកាត់ស្ពាននេះ មានការយោគយល់ចំពោះការស្ទះចរាចរណ៍នេះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ