ព្រឹតិ្តការណ៍ថ្មីៗ

ហ៊ានបញ្ច្រាស ក៍ហ៊ានចាប់លើកដាក់ឡានដែរ!

3 ខែ មុន 11 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៩ចាប់ពីម៉ោង៧ និង ០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន ៤ គ្រឿង

រួមមានៈ
១- ម៉ូតូចំនួន ២គ្រឿង។

២- រ៉ឺម៉កម៉ូតូកង់បីចំនួន ២គ្រឿង ។
៣- រថយន្តចំនួន គ្មាន ។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ