ព្រឹតិ្តការណ៍ថ្មីៗ

ក្មេង២នាក់នេះ ឆក់ទូរស័ព្ទពីជនជាតិចិន ធ្លាក់ពីលើកង់បីស្លាប់

8 ខែ មុន 317 tnn_admin

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពឆក់ជនជាតិចិនកំពុងជិះកង់បីបណ្តាលអោយធ្លាក់ស្លាប់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចាប់បានហើយ ដែលករណីឆក់ទូរសព្ទ័ដៃបានកើតឡើងកាលពីថ្ងៃ២៩ខែសីហាឆ្នាំ២០១៩វេលាម៉ោង២១៖៤០នាទី យប់ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

លោក សុឹម ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌបឹងកងកង បានប្រាប់អោយដឹងថា លទ្ធផលនៃការស្រាវជ្រាវ ចាប់ពីថ្ងៃកើតហេតុរហូតដល់ថ្ងៃ៦ខែកញ្ញាឆ្នាំ២០១៩ កំលាំងនគបាលប៉ុស្តិបានសហការណ៏ជាមួយផ្នែកជំនាញ អធិការដ្ឋាននឹងកំលាំងការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នឹងធ្វើការបង្ក្រាប បានមុខសញ្ញា ចំនួន០២នាក់ និងដកហូតមធ្យោបាយ (ម៉ូតូធ្វើសកម្មភាពឆក់០១គ្រឿង) ព្រមទាំងដកហូត វត្ថុតាងទូរសព្ទ ០១គ្រឿងដែលជារបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរបានសារភាព នឹងកំពុងឃាត់ខ្លួននៅការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ