ព្រឹតិ្តការណ៍ថ្មីៗ

ចាក់គេអោយរងរបួស នឹកស្មានថាមិនអី ត្រឡប់មកវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

8 ខែ មុន 45 tnn_admin

ភ្នំពេញ៖ នៅថ្ងៃ  សុក្រ ៨កើត  ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង១៧ និង០០នាទីនៅចំណុច ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ  ផៃ គីរីវង្ស  ភេទ  ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល  ផ្លូវលំ  ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានី ភ្នំពេញ មុខរបរ ជាងផ្សារដែក (មានផ្ទុកសារធាតុញៀន)  ។

ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ទំនាស់យកកូនកាំបិតចាក់បណ្តាលឲ្យរបួស) នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣  ខណ្ឌ​មានជ័យ  រាជធានីភ្នំពេញ  កាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលា ម៉ោង២១ និង៣០នាទី  ។

​​ជនរងគ្រោះឈ្មោះ រុន ងន់ហេង  ភេទ ប្រុស អាយុ  ៣៤ ឆ្នាំ  ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល  ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣  ខណ្ឌ​មានជ័យ  រាជធានីភ្នំពេញ  មុខរបរ ម៉ៅការសំណង់ (របួសកខាងឆ្វេង០១កន្លែង និង ច្រមុះ០១កន្លែង)   ។

​​វត្ថុតាងចាប់យក ៖ កូនកាំបិតមុខស្រួច ដងជ័រពណ៍លឿង ចំនួន០១ដើម  ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ផៃ គីរីវង្ស ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់