ព្រឹតិ្តការណ៍ថ្មីៗ

ថតរូបភាព ឬវីដេអូអាសអាភាសគំរាមទារប្រាក់ (Sex Extortion) ជាច្រើនកំពុងកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ជនល្មើសបានប្រើប្រាស់មធ្យោបាយមួយចំនួនដូចខាងក្រោម

2 ខែ មុន 121 tnn_admin
នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior ៖ បច្ចុប្បន្នយើងសង្កេតឃើញមានករណី
ថតរូបភាព ឬវីដេអូអាសអាភាសគំរាមទារប្រាក់ (Sex Extortion) ជាច្រើនកំពុងកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ជនល្មើសបានប្រើប្រាស់មធ្យោបាយមួយចំនួនដូចខាងក្រោម៖

មធ្យោបាយទី១៖ ប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់។

មធ្យោបាយទី២៖ ប្រើប្រាស់គេហទំព័រអាសអាភាស បញ្ចូលកម្មវិធីសន្ទនាអនឡាញ ឬផ្ទាំងបើកវីដេអូ ដែលបញ្ជា Webcam ដើម្បីលួចថតសកម្មភាពជនរងគ្រោះ និងធ្វើការគំរាមទារប្រាក់។

មធ្យោបាយទី៣៖ ប្រើប្រាស់មធ្យោបាយផ្សេងៗ ក្នុងការចម្លងមេរោគទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ ប្រើប្រាស់ Webcam ថតសកម្មភាពផ្សេងៗ និងធ្វើការគំរាមទារប្រាក់។

ប្រសិនអ្នកជួបករណី ដូចជម្រាបជូនខាងលើ៖

១. អញ្ជើញជួបជាមួយមន្ត្រីជំនាញ ដើម្បីធ្វើការប្រឹក្សា ដាក់ពាក្យបណ្តឹង និងស្វែងរកជនល្មើស

២. ការបង់ប្រាក់មិនមែនជាមធ្យោបាយ ព្រោះអ្នកនឹងត្រូវបង់បន្តបន្ទាប់

៣. ធ្វើការបិទគណនីបណ្តាញសង្គមបណ្តោះអាសន្ន

៤. ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ស្កេន និងសម្អាតមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ

៥. ប្រើប្រាស់ Sticker បិទ Webcam នៅពេលមិនប្រើប្រាស់

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ