ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ពង្រឹងកាយសម្បទា តាមវិធីសាស្ត្រចម្រុះព្រមគ្នា!

2 ខែ មុន 49 តូ សុផល

ភ្នំពេញ៖  ជានិច្ចកាល ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការផ្ទាល់ តែងបានធ្វើការហ្វឹកហ្វឺនជាប់ជាប្រចាំ នូវយុទ្ធវិធីប្រតិបត្តិការ លើការងារ បង្កា បង្ក្រាប និង សង្គ្រោះ ព្រមទាំងពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ក្បាច់គុណ ការហាត់ប្រាណ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់។

ថ្មីៗនេះ គេបានឃើញអាវុធហត្ថរាជធានីភ្នំពេញ កំពុងអនុវត្តវិធីសាស្ត្រចម្រុះជាច្រើនព្រមគ្នា ដើម្បីពង្រឹងកាយសម្បទា សមាជិករបស់ខ្លួន ដោយក្នុងនោះមាន កម្មវិធីហ្វឹកហាត់សម្រកក្បាលពោះ ចំពោះអ្នកមានក្បាលពោះធំ កម្មវិធីហ្វឹកហាត់សម្រកទម្ងន់ ចំពោះអ្នកដែលលើសទម្ងន់ច្រើន និងមានកម្មវិធីប្រឡងកាយសម្បទាលើវិញ្ញាសា អាវ៉ង ដូមីណូ និង រត់ចម្ងាយ ចំពោះអ្នកដែលមានសុខភាពរឹងមាំ ព្រមទាំងនៅមានកម្មវិធីហ្វឹកហាត់ជាច្រើនផ្សេងទៀត ដើម្បីត្រៀមប្រឡងកាយសម្បទាលើវិញ្ញាសារកាន់តែលំបាក ក្នុងដំណាក់កាលបន្តបន្ទាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ