ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត​ ចាស់ជរា កុមាកំព្រារ ជនពិការ ៣០គ្រួសារ ទទួលអំណោយពី លោក ចេង មុនីរ៉ា

6 ខែ មុន 30 តូ សុផល

ភ្នំពេញ៖  នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ

ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាខណ្ឌ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ ចាស់ជរា កុមាកំព្រារ ជនពិការសរុបចំនួន
៣០គ្រួសារ ដែលបានមកពី៥ភូមិ ក្នុងសង្កាត់ព្រែកប្រា ។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតាលោកយាយ​បងប្អូនទាំងអស់ លោកប្រធានកិត្តិយសអនុសាខា ក៏សូមអំពាវនាវឲ្យយកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងពីជម្ងឺដ៧ង្កាត់ផ្សេងៗមកបៀតបៀន​ ។ ដោយ៖ ទេស សំណាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ