ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ៖ ត្រូវពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន និងអនាម័យនៅតាមផ្លូវសាធារណៈ កា ទប់ស្កាត់ និង បង្រ្កាបបទល្មើសផ្សេងៗ

1 ខែ មុន 37 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាពលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោកអភិបារងខណ្ឌ លោកអធិការងគរបាលខណ្ឌ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ កំលាំងយោធភូមិភាគពិសេសប្រចាំខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោកចៅសង្កាត់ទាំង០៦ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌបានលើកឡើងពាក់ព័ន្ធបញ្ហាមួយចំនួន ដោយជម្រុញអោយអង្គភាព និងមន្រ្តី អាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន និងអនាម័យនៅតាមផ្លូវសាធារណៈ ការងារទប់ស្កាត់ បង្រ្កាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន និងរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ អំពីសភាពការណ៌ទូទៅដែលកើតមានក្នុងមូលដ្ឋានខណ្ឌ ការងារត្រៀមទទួលបដិសណ្ធារកិច្ច និងការងារផ្សេងៗមួយចំនួនទៀត ។
ពាក់ព័ន្ធនឹងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានណែនាំដល់មន្រ្តីរាជការគ្រប់ការិយាល័យទាំងអស់ និងគ្រប់អង្គភាពក្រោមឱវាទរបស់រដ្ឋបាលខណ្ឌ ត្រូវចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ ដោយមកបំពេញការងារនៅអង្គភាព ជិះម៉ូតូត្រូវមានមួកសុវត្ថិភាព មានកញ្ចក់អោយបានត្រឹមត្រូវ ដោយឡែក ប្រជាពលរដ្ឋដែលមកស្នើសុំសេវាផ្សេងៗនៅរដ្ឋបាលខណ្ឌ ក្នុងករណីជិះម៉ូតូចូលមក មិនមានមួក កញ្ចក់ កំលាំងសណ្តាប់ធ្នាប់ត្រូវណែនាំឲ្យគាត់ដាក់កញ្ចក់ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវចាំឲ្យគាត់ចូលស្នើសុំសេវា ។
ជាចុងក្រោយ លោកអភិបាលសូមសំណូមពរអោយប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៌ផ្លូវគោកអោយបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអោយស្របតាមពាក្យស្លោករបស់អនុសាសន៌សម្តេចតេជោ ហ៊ុន សែន គឺ “ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៌” ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ