ព្រឹតិ្តការណ៍ថ្មីៗ

សម្ងំរករបស់មានតម្លៃក្នុងផ្ទះគេ​ ម្ចាស់ទាន់​ស្រែក​ឡើងប្រជាពលរដ្ឋក្របួចចាប់

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណ:ដែលជនសង្ស័យរូបនោះគាស់ផ្ទះបំណងចូលលួចទ្រព្យសម្បត្តិអ្នកដទៃ តែយឺតពេលត្រូវម្ចាស់ផ្ទះតាមទាន់នាំគ្នាដេញស្ទាក់ចាប់បានហើយប្តឹងសមត្ថកិច្ចមកឃាត់ខ្លួនវាយខ្នោះនាំទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាល។  ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៦ តាមបណ្តោយផ្លូវរថភ្លើងស្ថិត ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

មន្ត្រីមូលដ្ឋានបានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួននោះមានឈ្មោះហេង សិនសំភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងឈើស្នាក់នៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ។  ចំណែកជនរងគ្រោះជាម្ទាស់ផ្ទះឈ្មោះស៊ុយ សឿង ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានមុខរបរកាត់ដេររោងចក្រ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងដែរថា មុនកើតហេតុគេឃើញជនសង្ស័យដើរចុះឡើងដែរ តែដោយមិនចាប់អារម្មណ៍នោះឡើយ ហើយមួយសន្ទុះក៏បាត់បុរសនោះទៅ ក្រោយមកស្រាប់តែម្ចាស់ផ្ទះស្រែកឆោឡោឡើងដោយឃើញរបស់របរខ្លួនពេញផ្ទះត្រូវគេរើរកកាយអស់ ភ្លាមនោះស្រាប់តែជនសង្ស័យរត់ចេញពីផ្ទះសំដៅទៅមាត់ទ្វារដោយក្តីភិតភ័យ តែម្ចាស់ផ្ទះបានម្ចាស់ស្រែកអោយជួយចាប់ផងនោះ ខណ:ប្រជាពលរដ្ឋបានលឺការស្រែកដូចនេះ បាននាំគ្នាចេញដេញស្ទាក់រហូតចាប់បានតែម្តង ទើបប្រគល់អោយសមត្ថកិច្ចជាក្រោយ ដើម្បីបញ្ជូនខ្លួនទៅសាកសួរនាំនៅនគរបាលប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

IMG-20160603-WA0098 IMG-20160603-WA0097 IMG-20160603-WA0096} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!