ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖ ការជ្រើសរើសថ្នាក់ដឹកនាំត្រឹមត្រូវ មិនញុះញង់បំបែកបំបាក់

1 ខែ មុន 25 តូ សុផល

ខេត្តតាកែវ៖  លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានានៅក្នុងវត្តធម្មចារ (ហៅវត្តជើងគួន) ស្ថិតក្នុងភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាចុងសប្តាហ៍នេះ បានមានប្រសាសន៍ថា ការជ្រើសរើសថ្នាក់ដឹកនាំត្រឹមត្រូវ មិនញុះញង់បំបែកបំបាក់ធ្វើឲ្យប្រទេសរីកចម្រើន ផ្ដល់សេចក្តីសុខផ្លូវចិត្ត ផ្លូវកាយដល់ប្រជាពលរដ្ឋប៉ុន្តែការជ្រើសរើសថ្នាក់ដឹកនាំខុសគឺធ្វើឲ្យប្រទេសជាតិបែកបាក់។ ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគឺបោះឆ្នោតឲ្យខ្លួនឯងដើម្បីផ្ដល់សេចក្តីសុខ រក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើនដើម្បីអនាគតកូនចៅជំនាន់ក្រោយ។ សូមថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តរូបលោកដឹកនាំប្រទេសបន្តទៅទៀត។

បើមនុស្សយើងឥតមានធម៌នៅក្នុងខ្លួន យើងគ្មានការគោរពគ្នា។ ការដឹកនាំក៏ដូចគ្នា បើគ្មានធម៌យើងធ្វើឲ្យប្រជាជនវេទនា។ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាអ្នកដឹកនាំ បានដឹកនាំដោយធម៌ មិនមានការសងសឹកគ្នា រួបរួមគ្នា ធ្វើបុណ្យជាមួយគ្នាហើយយើងខិតខំរួមគ្នាកសាងសមិទ្ធផលជាច្រើនដើម្បីកូនចៅជំនាន់ក្រោយ។ 

លោកបន្តថា សមិទ្ធផលច្រើនណាស់នៅខេត្តតាកែវត្រូវបានកសាងសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដែលសមិទ្ធផលផលទាំងអស់នេះបានកើតឡើងដោយការកសាងរួមគ្នាពីសំណាក់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទសប្បុរសជន។ បើយើងគ្មានសង្គ្រាម យើងប្រហែលកសាងបានច្រើនជាងនេះ ប៉ុន្តែដោយអកុសលយើងមានសង្គ្រាមបំផ្លិចបំផ្លាញលើគ្រប់វិស័យ។ ជាមោទនភាពណាស់ដែលយើងបានបញ្ចប់សង្គ្រាម ហើយមោទនភាពខ្លាំងបំផុតគឺទឹកចិត្តរបស់ប្រជាពរដ្ឋខ្មែរ បើទោះបីលំបាកយ៉ាងណា ក៏ដោយក៏ខិតខំចូលរួមកសាងសមិទ្ធផលនានា។

កិច្ចបញ្ចប់លោក  សូមថ្លែងអំណរគុណ និងសូមឲ្យសប្បុរសជន ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តពុទ្ធបរិស័ទប្រជាពលរដ្ឋ ចូលរួមបន្តការកសាងសមិទ្ធផលក្រោមបរិយាកាសប្រទេសជាតិមានសុខសន្តិភាព។ កសាងសមិទ្ធផលសម្រាប់ទាំងអស់គ្នា និងជួយគ្នាថែរក្សាស្ថិរភាព សេចក្តីសុខ និងគោរពស្រឡាញ់គ្នា។ សូមថែរក្សាស្មារតីនេះឲ្យបានគង់វង្សដើម្បីឲ្យមានសេចក្តីសុខ និងភាពសប្បាយរីករាយយូអង្វែងតាមរយៈមិនចូលតាមការអូសទាញណាមួយដើម្បីចូលរួមធ្វើសកម្មភាពទាំងឡាយដែលបំផ្លាញសុខសន្តិភាព។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ