ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការបាត់ដំបង ដកមេប៉ុស្តិ៍ឃុំស្តៅ ទៅបញ្ឈរជើង ថ្លើមធំហ៊ាន….!

8 ខែ មុន 449 tnn_admin

បាត់ដំបង៖ ប្រជាពលរដ្ឋចំនួន២ភូមិ បានប្តឹងលោកអនុសេនីយ៍ឯករុាំ រិត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្តៅ ស្រុករតនៈមណ្ឌល ពាក់ព័ន្ធក្នុងការដោះលែងតៃកុងរថយន្តដឹកដីដែលបានបុកជនរងគ្រោះបណ្តាលអោយស្លាប់និងរងបួសចំនួន៣នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ដោយសារតែមានស្នាមមេដៃប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងឃុំរស្មីសង្ហា ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង និងសម្តេច តេជោហ៊ុន សែន ជួយអន្តរាគមន៍ រកយុត្តិធម៌ចំពោះជនរងគ្រោះ(ជាសិស្ស)ដែលស្លាប់និងរបួស ព្រោះលោកមេប៉ុស្តិ៍ខាងលើព្យាយាមបិទបាំងនិងដោះលែង ជនបង្កយ៉ាងស្ងៀមស្ងាត់ហាក់បីដូចមិនដឹងរឿងអ្វីកើតឡើងនៅក្នុទឹកដីរបស់ខ្លួន។

ជុំវិញករណីដូចការលើកឡើងខាងលើ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបញ្ឈរជើង លោកមេប៉ុស្តិ៍រូបនោះ អោយទៅកាន់ការិយាល័យបុគ្គលិកជាបណ្តោះអាសន្នដើម្បីកែប្រែកំហុសដែលខ្លួនបានប្រព្រឹត្ត៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ