ព្រឹតិ្តការណ៍ថ្មីៗ

គំរាមសំលាប់ ប៉ូលិសគ្នាឯង! មេប៉ូលិសក្រុង ផ្អាកការងារ លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ ជាបណ្តោះអាសន្ន

1 ខែ មុន 301 tnn_admin

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ ទាក់ទងទៅនឹងករណីជម្លោះ រវាងលោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ និងលោក លី រ៉ូហ្សាត នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។

ប្រភពបានឲ្យដឹងថា ករណីទំនាស់នេះ ត្រូវបានធ្វេីការសម្របសម្រួល រវាងភាគីទាំងពីររួចហេីយ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុន្តែទោះជាយ៉ាងណា ដោយទទួលបានបទបញ្ជាដោយផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអោយក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការកោះហៅភាគីជម្លោះទាំង២ អោយចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការពន្យល់បកស្រាយ លេីករណីដែលបានកេីតឡេីងនេះ។

លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសារភាពថា លោកពិតជាបានផ្ញេីរសារសំលេង ទៅគំរាមលោកនាយផ្នែកពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក ។

ឆ្លងតាមចម្លេីយសារភាព និងភស្តុុតាងជាក់ស្តែង ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិន័យជាលេីកទីមួយ ដល់លោកអធិការរងដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្ន អោយមកបង្ហាញខ្លួនជាប្រចាំ នៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ។

ជាជំហ៊ានបន្ទាប់ បេីនៅតែប្រព្រឹត្តិកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តចាត់ការតាមនិតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ