ព្រឹតិ្តការណ៍ថ្មីៗ

ជំនួបពិភាក្សាការងារ ជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា ទាក់ទងនឹងវិស័យអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌និងទេសចរណ៍

1 ខែ មុន 17 tnn_admin

ភ្នំពេញ៖  នាព្រឹកថ្ងៃពុធ ០៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទាក់ទងនឹងវិស័យអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌និងទេសចរណ៍ ដោយមានការចូលរួមពីលោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការ ឯកឧត្ដម សំ រិទ្ធី លេខាធិការគណៈកម្មការ លោកជំទាវ នួម សុភ័ណ សមាជិកាគណៈកម្មការ ឯកឧត្ដម សារី កោសល្យ សមាជិកគណៈកម្មការ ឯកឧត្ដម ម៉ាក់ សេត​ សមាជិកគណៈកម្មការ ឯកឧត្ដម សុខ ប៊ន សមាជិកគណៈកម្មការ ឯកឧត្ដម នេន ម៉ាល័យ សមាជិកគណៈកម្មការ និងលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធទាំងបួនក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់គណៈកម្មការទី៧ នៃរដ្ឋសភា ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍភាពសំខាន់ៗ និងសមិទ្ធផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមកនេះ ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានកក់សម្គាល់លើការបំពេញការងារយ៉ាងសកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការឆ្លើយតបទៅនឹងតម្រូវ ការរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងតម្លាភាព តាមរយៈការបង្ខិតសេវាឱ្យកាន់តែជិតទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ