ព្រឹតិ្តការណ៍ថ្មីៗ

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខដាក់គោលដៅចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

8 ខែ មុន 15 តូ សុផល

ភ្នំពេញ: អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ១៩ :០០ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានដាក់គោលដៅចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅផ្លូវលេខ១៩៨៦ ចំណុចមុខផ្សារទំនើបស៊ូភើស្ទ័រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានកម្លាំងចូលរួមសរុប ៤៦នាក់ ក្នុងនោះ មន្រ្តីសាលាខណ្ឌចំនួន ០៥នាក់ នគរបាលខណ្ឌចំនួន ២០នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ០៨នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១៣នាក់ ។

ប្រតិបត្តិការខាងលើ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៩០គ្រឿង ដោយមានអាវុធខ្លីឆ្លងកាត់មួយដើម មានលិខិតអនុញ្ញាតប្រើប្រាស់ត្រឹមត្រូវ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ