ព្រឹតិ្តការណ៍ថ្មីៗ

សកម្មភាពចុះកម្មសិក្សា របស់អាវុធហត្ថរាជធានីភ្នំពេញ

1 ខែ មុន 17 តូ សុផល

ភ្នំពេញ: ជារៀងរាល់ថ្ងៃ គេតែងសង្កេតឃើញអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន លើការងារ បង្កា បង្ក្រាប សង្គ្រោះ យ៉ាងសស្រាក់សស្រាំ ព្រមទាំងបាន ហ្វឹកហ្វឺន រៀនសូត្រ លើគ្រប់មុខជំនាញ ដើម្បីពង្រឹងសមត្ថភាពនិងពង្រីកចំណេះដឹងរបស់ខ្លួន ឲ្យមានការអភិវឌ្ឍន៍ ទាន់សម័យកាលផងដែរ។ មិនតែប៉ុណ្ណោះ តាមរយៈវីដេអូ ដែលបានចេញផ្សាយនា ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លើPage ផ្លូវការរបស់ អាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ( https://www.facebook.com/grkpp/ )  យើងសង្កេត ឃើញថា អាវុធហត្ថរាជធានីភ្នំពេញ ថែមទាំងបានបំប៉នបន្ថែមនូវចំណេះដឹងទូទៅដល់សមាជិករបស់ខ្លួន ដោយសិក្សាពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជំនឿ សាសនា ក្នុងសម័យកាលនីមួយៗ របស់កម្ពុជា ទៀតផង។

ខាងក្រោមនេះ គឺជាសកម្មភាពចុះកម្មសិក្សា របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលបានចុះទៅទស្សនកិច្ចជាក់ស្តែង នៅព្រះបរមរាជវាំង សារមន្ទីរជាតិ និង សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស២១)  ដើម្បីស្វែងយល់អំពី ព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ ពិធីការនៃការទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះមហាក្សត្រ បម្រែបម្រួល វប្បធម៌ អរិយធម៌ ជំនឿ សាសនា តាមសម័យកាលនីមួយៗ និង ប្រវត្តិសាស្ត្រព្រមទាំងមូលហេតុនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលធ្លាប់កើតមានក្នុងប្រទេសកម្ពុជា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ