ព្រឹតិ្តការណ៍ថ្មីៗ

រកឃើញម្ចាស់ ជ័យលាភីជើង​ឯក​ «អាឃ្វ័ររៀស​ ខណ្ឌកំបូល​ ឆ្នាំ២០១៩​ ហើយ!

3 សប្តាហ៍ មុន 26 តូ សុផល

ភ្នំពេញ: ក្រុមយុវជនសង្កាត់កំបូល ជាក្រុមខ្លាំង ដណ្តើមបានជើងឯក ពានរង្វាន់ អាក្វរៀក្នុងការប្រកួតបាល់ទាត់មិត្តភាព ប្រចាំឆ្នាំលើកទី១ របស់ខណ្ឌកំបូល នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីលានបាល់ទាត់ វេសស្ទើន ស្ថីតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្នុងឱកាសបិទការប្រកួត រសៀលនេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល មានប្រសាសន៍ថា នេះជាលើកទី១ ដែលខណ្ឌកំបូល បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ប្រចាំឆ្នាំ២០១៩ ក្រោពីខណ្ឌមួយនេះ បានប្រកាសជាផ្លូវការ កាលពីប៉ុន្មានខែកន្លងមកនេះ ។ ការរៀបចំកម្មវិធីនេះមិនសំដៅលើឈ្នះចាញ់ប៉ុន្មានទេ គឺក្នុងន័យប្រកួតមិត្តភាព សាមគ្កីភាពរវាងយុវជនពីសង្កាត់មួយ ទៅសង្កាត់មួយ និងជាការជម្រុញដាស់តឿនដល់យុវជនគ្រប់រូប ឱ្យស្រលាញ់វិស័យកីឡា ដោយយកពេលវេលាទំនេរបន្តិចបន្ទួច ចូលរួមលេងកីឡាទាំងអស់គ្នា កាត់បន្ថយការដើរលេងផ្តេសផ្តាស់ ការប្រព្រឹទ្ធល្បែងពាលា ល្មើសច្បាប់សង្គម ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលនាំឱ្យបំផ្លាញលុយកាក់ ទ្រព្យសម្បត្តិ និងបំផ្លាញអនាគត់ខ្លួន ។

 លោក អភិបាលខណ្ឌ បានបញ្ជាក់ថា សព្វថ្ងៃនេះ មានយុវជនយើងច្រើន បានងាកមកលេងកីឡា ពិសេសបាល់ទាត់នេះឯង ដែលជាប្រភេទកីឡាកំពុងពេញនិយម ព្រោះកីឡានាំមកនូវសុខភាព កាយសប្បទាមាំមួន ប្រាជ្ញាស្មារតីវៀងវៃ និងសាមគ្គីភាព មិត្តភាព បង្កើតនូវវប្បធ៌មសន្តិភាព សហប្រតបត្តិការ ទាំងផ្ទៃក្នុង និងលើឆាកអន្តរជាតិ ដូចនេះហើយ ក្នុងនាមគណៈអភិបាលខណ្ឌ លោក បានបំផុសចលនានេះឡើង ដើម្បីឱ្យយុវជនទូទាំងខណ្ឌកំបូល ពង្រឹងស្មារតី ងាកមករកវិស័យកីឡាឱ្យបានគ្រប់គ្នា ឆ្ពោះទៅរកស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ។  

ក្នុងឱកាសបិទការប្រកួតនេះ ក្រុមលេខ ១ ទទួលបានពាន ១ អបដោយថវិការ ១លាន ២សែនរៀល ,ក្រុមលេខ ២ ថវិការ ៨០ម៉ឺនរៀល ,ក្រុមទី៣ ថវិការ ៦០ម៉ឺបរៀល និង ៤ ក្រុមទៀតដែលមិនជាប់ចំណាត់ថ្នាក់ ទទួលបានថវិការ ៤០ម៉ឺនរៀលស្មើគ្នា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ