ព្រឹតិ្តការណ៍ថ្មីៗ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយអាជ្ញាធរខណ្ឌមានជ័យបានចុះយុទ្ធនាការផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន

1 ខែ មុន 59 តូ សុផល

(ភ្នំពេញ)៖  សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត និងការបំពានគ្រឿងញៀននិងអាជ្ញាធរខណ្ឌមានជ័យ បានចុះយុទ្ធនាការផ្សព្វផ្សាយអប់រំ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សហគមន៍ងាយរងគ្រោះចំនួន ២កន្លែងគឺ ភូមិដំណាក់ធំ និង ភូមិព្រែកទាល់ទី១ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ សរុប ៣២០ខ្នងផ្ទះ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

វេជ្ជ. ឈុន សុខាទទួលបន្ទុកចុះសហគមន៍ក្រីក្រ និង ងាយរងគ្រោះដោយសារគ្រឿងញៀននៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានមាន ប្រសាសន៍ថា យុទ្ធនាការផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺមានសារៈសំខាន់ណាស់ ហើយយើងបានចុះចំគោលដៅដើម្បីផ្សព្វផ្សាយអប់រំផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដល់សហគមន៍ និងបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនចំពោះមនុស្សវ័យក្មេងមិនទាន់ប្រើប្រាស់គ្រឿងញៀន។ 

លោកវេជ្ជបណ្ឌិតបានបន្ថែមថា នៅក្នុងយុទ្ធនាការនេះ ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តចំនួន ៥០នាក់រួមជាមួយអាជ្ញាធរ បានចុះអប់រំសុខភាពផ្ទាល់ និងបញ្ជ្រាបការយល់ដឹងពីរគ្រឿងញៀនដល់សហគមន៍នារីរងគ្រោះ និងបានចែកឱសថសម្រាប់ជំងឺរាករូស ឈឺក្បាល គ្រុនក្តៅ ចំនួន ៤៥២កញ្ចប់ សៀវភៅ ១៥០ក្បាល ប៊ិច ២៤០ដើម។

លោកពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដែលបានយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរចុះផ្សព្វផ្សាយអប់រំផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដល់សហគមន៍ ដែលនេះគឺជាការចូលរួមចំណែកកាត់បន្ថយទប់ស្កាត់និងបង្ការការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។ 

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់គ្រឿងញៀនដល់សហគមន៍ដែលងាយរងគ្រោះនៃគ្រឿងញៀនជាងរៀងរាល់ខែផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ