ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនមនុស្ស២នាក់ រឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម កណ្តាលក្រុងភ្នំពេញ

1 ខែ មុន 137 តូ សុផល

ភ្នំពេញ: អនុវត្តតាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវ និងបង្រ្កាបករណីជួញ ដូរគ្រឿងញៀនទ្រុងទ្រាយធំ បាន ០២ករណី ចាបខ្លួនជនសង្ស័យ ២ នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម នៅរាជធានីភ្នំពេញ

ករណីទី១៖ -នៅវេលាម៉ោង ២៣.០៥ នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៩ កម្លាំងជំនាញយើងស្រាវជ្រាវ បង្ក្រាបនៅចំណុចស្ថានីយ៍ប្រេងPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សី រាជធានីភ្នំពេញ។

លទ្ធផល: ចាប់ឃាត់ខ្លួនជនសង្ស័យ ១នាក់: ឈ្មោះ ឈុំ ចាន់រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យកបាន:​ មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ១៧៤.៧៣ ក្រាម។

ករណីទី២៖ -នៅវេលាម៉ោង២១.០០ នាទី ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៩ នៅ ចំណុច ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លទ្ធផល:  ចាប់ឃាត់ខ្លួនជនសង្ស័យ ម្នាក់: ឈ្មោះ ឈិត ឆាយយ៉ា ហៅសួ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ

វត្ថុតាងចាប់យកបាន:
១ -អិចស្តាស៊ី(រាវ) ៥០ដប ទម្ងន់សារធាតុញៀន ១១៧០ ក្រាម ។
២ -អិចស្តាស៊ីគ្រាប់ទម្ងន់សុទ្ធ
៣៨១.១៤ក្រាម។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ