ព្រឹតិ្តការណ៍ថ្មីៗ

ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ៖ កម្លាំង​នគរបាល​ដែល​បំពេញភារកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​នៅតាម​ស្ថាប័នឯកជន​ត្រូវ​វិល​ចូល​អង្គភាព​ដើម​វិញ​

1 ខែ មុន 316 តូ សុផល

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការដក​កងកម្លាំង​នគរបាល​ដែល​ទៅ​បំពេញភារកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព នៅតាម​ស្ថាប័នឯកទាំងអស់​ឲ្យ​វិល​ចូល​អង្គភាព​ដើម​វិញ ។​

​ក្នុង​លិខិត​សេចក្តីជូនដំណឹង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ លើកឡើងថា តាម​គោលការណ៍​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ នៅពេល​ខាងមុខនេះ តម្រូវ​ឲ្យ​ដក​កម្លាំង​នគរបាលជាតិ​ដែល​ទៅ​បំពេញភារកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​នៅតាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស ក្លឹប​កម្សាន្ត ធនារ​ឯកជន និង​មីក្រូហិរញ្ញវត្ថុ ទាំងអស់​ឲ្យ​វិល​ចូល​អង្គភាព​ដើម​វិញ សម្រាប់​ធ្វើជា​កម្លាំង​ត្រៀម​អន្តរាគមន៍​ពី​ចម្ងាយ ឬ​ប្រយោល ហើយ​ទាមទារ​ឲ្យ​ស្ថាប័ន ឬ​អង្គភាព​នីមួយៗ​ប្រើប្រាស់​កម្លាំង​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ជំនួស​កម្លាំង​នគរបាល​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព ។

ដូច្នេះ សូម​ប្រធាន​ស្ថាប័ន​ទាំងអស់​ត្រៀមលក្ខណៈ​សម្បត្តិ​ម្ចាស់ការ​ជាមុន ក្នុងការ​ផ្លាស់ប្តូរ​កម្លាំង​នាពេល​ខាងមុខនេះ ដើម្បី​ឲ្យ​ការការពារ​សន្តិសុខ សុវត្ថិភាព​នៅតាម​គោលដៅ​នីមួយៗ​មាន​និរន្តរភាព​ការងារ និង​ធានាបាន​សុវត្ថិភាព​ល្អប្រសើរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ