ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរ​ បន្តវាយកម្ទេចអាគារ​សិប្បកម្ម​ផលិត​ពូក​ដ៏​ធំ​ នៅសង្កាត់បឹងទំពន់១

1 ខែ មុន 100 តូ សុផល

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត​ពូក​ដ៏​ធំ​មួយ​កន្លែង ​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​8BT ក្រុម​៤ក្នុងភូមិ​ចំរើន​ផល​១ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ត្រូវ​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​០១:២០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៣ ខែសីហា​ ឆ្នាំ២០១៩​នេះ ដោយ​បាន​បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បត្តិ និង​អគារ​សិប្បកម្ម​អស់​រលីង​គ្មាន​សល់​តែ​ម្តង ។

រោង​ចក​ក្រ​ផលិត​ពូក​ដ៏​ធំ​មួយ​នេះ គឺ​ស្ថិត​នៅ​លើ​ផ្ទៃដី​ប្រមាណ​១​ហិ​តា ដោយ​សង់​ឡើង​ពីរ​បង​ថ្ម ប្រង់​ស​ង្ក័​សី រួម​ជាមួយ​អគារ​ដ៏​ធំ​កម្ពស់​៦​ជាន់ នៅ​ជាប់​ជាមួយ​ផង​ដែរ ។ ដែល​ហេតុការណ៍​នេះ​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​២៣ រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២៤ ទើប​គ្រប់គ្រង​អណ្តាតភ្លើង​បាន​១០០​ភាគរយ ពោល គឺ​ការ​ឆាបឆេះ​មាន​រយៈពេល​រហូត​ទៅ​ដល់​ជាង​២០​ម៉ោង​ឯណោះ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​កម្មករ​រោងចក្រ​ខាងលើ​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បានលឺ​សូរ​សំឡេង​ផ្ទុះ​ចេះ​ពី​កា​បិ​ន​ភ្លើង​នៃ​រោងចក្រ លុះ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បានការ​ឆ្លង​ចរន្ត​ភ្លើង រួច​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង​រហូត​រីក​រាលដាល​ដល់​សម្ភារ​ដែល​មាន​ក្នុង​រោងចក្រ ហើយ​ឆាបឆេះ​ខ្លាំង​ឡើង​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ក្រុម​កម្មករ​កម្ម​ការ​រ​នី​រត់​ជាន់​ជើង​គ្នា​ប្រសាច ហើយ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​អោយ​ចុះ​អន្តរាគមន៍​តែ​ម្តង ។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​អាជ្ញាធរ​ចម្រុះ​មាន​នគរបាល​កម្លាំង​អាវុធហត្ថ​ប្រជា​ការពារ រួម​ជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​អន្តរ​ឆ​គម​ន៍​ដល់ទី​តាំង​កើតហេតុ ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង ។

ក្រោយ​ការ​ខិតខំ​អន្តរាគមន៍​ជាង​១​ម៉ោង​រួច​មក​អណ្តាតភ្លើង​រៀង​ថប​ថយ​ទៅ​វិញ​៥០​ភាគរយ លុះ​មិន​បាន​ប៉ុន្មាន​ផង អណ្តាតភ្លើង​ស្រាប់តែ​បន្ត​ឆាបឆេះ​រីក​រាលដាល​ចូល​ទៅ​អគារ​កម្ពស់​៦​ជាន់​របស់​រោងចក្រ​ដែល​ជា​កន្លែង​ស្តុកទុក​នូវ​​ពូក​ ​​ដែល​ផលិត​រួចរាល់​ ទេីបបង្ក​ជា​អណ្តាតភ្លើង​ឆេះ​ខ្លាំង ​លាយ​លំ​ជាមួយ​ផ្សែង​ខ្មួរ​ខ្មាញ់ ​ហ៊ុយ​ឡើង​លើ​វេហា​យ៉ាងច្រើន​សន្ធាប់​តែ​ម្តង ។ កំឡុង​ពេល​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​នោះ​ផ្ទៃ​អគារ​នៃ​រោងចក្រ​ត្រូវ​បាក់​ប្រេះ​ស្រាំង​ជា​ខ្លាំង ​ដោយសារ​រង​នូវ​ឥទ្ធិពល​កម្តៅភ្លើងយ៉ាង​ខ្លាំងអស់ជាច្រេីនម៉ោងនោះ ។

សូម​បញ្ជាក់​ថា ជុំវិញ​ការ​ឆាបឆេះ​ខាងលើ​ដែល​មាន​រយៈពេល​រហូត​២​យប់​៣​ថ្ងៃ​នោះ បើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ នៅ​ក្នុង​ករណី​អគ្គិភ័យ​ដ៏​ធំ​មួយ​នេះ គឺ​បាន​បំផ្លាញ​សិប្បកម្ម​ខាងលើ​ទាំងស្រុង ​ដែល​មាន​អគារ​ធំ​ៗ​ចំនួន​២​ខ្នង មួយ​ខ្នង​កម្ពស់​៤​ជាន់ និង​មួយ​ខ្នង​ទៀត​កម្ពស់​៦​ជាន់ ដែលផ្នែកខាងក្នុងអាគារស្តុកទៅដោត​ ជ័រ ពូក អុីប៉ុង និងស៊ីទែនស្តុកកាវ(កាវក្បាលឆ្កែ)​ និងរបស់ងាយឆេះស្ទេីពេញអាគារ រួម​ទាំង​ទីតាំង​សង្វា​ក់​ផលិតកម្ម ដោយ​បាន​បំផ្លាញ​ឧបករណ៍ និង​ម៉ាស៊ីន​ផលិត​ជា​ច្រើន​គ្រឿង រួម​ទាំង​ផលិតផល(ពូក) ​​ដែលផលិតរួច​អស់​ជា​ច្រើន សរុប​ជា​ទឹកប្រាក់ គឺ​អស់​ជិត​៤​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជាមួយគ្នានេះ​ អាជ្ញាធរ​រាជធានីភ្នំពេញ​ និងអាជ្ញាធរ​ខណ្ឌមានជ័យ​ បានសូមថ្លែងអំណរគុណដល់កម្លាំងសរុប​ កម្លាំងអគ្គស្នងការនគរបាលជាតិ កម្លាំងស្នងការនគរបាលរាជធានី កម្លាំងរាជអាវុធហត្ថរាជធានី​ កម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងពន្លត់អគ្គិភ័យចម្រុះរួមទាំងកម្លាំងក្រុមហ៊ុនOCIC ក្រុមហ៊ុនបុរីប៉េងហួត​ កងពលតូច​ ង៧០ និងកម្លាំងពន្លត់អគ្គិភ័យ​ នាយកដ្ឋាន​បង្ការនិងពន្លត់អគ្គិភ័យ និងការិយាល័យ​ បង្ការនិងពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញ​ មានរថយន្តពន្លត់អគ្គិភ័យអគ្គស្នងការនគរបាលជាតិ, រថយន្តពន្លត់អគ្គិភ័យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​, រថយន្តពន្លត់អគ្គិភ័យការិយាល័យ​អគ្គិភ័យ​រាជធានីភ្នំពេញ​ និងរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ រថយន្តពន្លត់អគ្គិភ័យ​ទីក្រុងជ្រោយចង្វារ​, រថយន្តពន្លត់អគ្គិភ័យ​ទីក្រុងកោះពេជ្រ (ក្រុមហ៊ុនOCIC), រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថ រាជធានីភ្នំពេញ​, រថយន្តពន្លត់អគ្គិភ័យរបស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ និងរថយន្តពន្លត់អគ្គិភ័យ​នៅតាមបណ្ដាខណ្ឌនានា ដែលបានចូលរួមទាំងកម្លាំង​ ទាំងស្មារតី​ និងសម្ភា​រ បាននិងបន្តខិតខំព្យាយាមប្រឹងប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការបាន ការពារមិនអោយអគ្គិភ័យឆេះរាលដាលនៅតំបន់បរិវេណជុំវិញទីតាំងសិប្បកម្មធ្វើពូកដែលបានឆាបឆេះនោះ។ 

បញ្ជាក់ ៖ ក្នុង​ករណី​ទាំងមូល​នេះ​កម្លាំង​ចម្រុះ​ទាំងអស់​បាន​ប្រើប្រាស់​រថយន្ត​សរុប​អស់​៤៥​គ្រឿង ឡើង​ចុះ​៣០៨​លើក ពោល គឺ​ប្រើ​អស់​៣០៨​គ្រឿង មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន ។ ហើយ​ចំពោះ​មូលហេតុ​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ