ព្រឹតិ្តការណ៍ថ្មីៗ

ច្បាស់ហើយ! អភិបាលខណ្ឌទួលគោក ច្រានចោល ករណី លួចដីរដ្ឋ លក់អោយឯកជន

4 សប្តាហ៍ មុន 712 តូ សុផល

ភ្នំពេញ: រដ្ឋបាលខណ្ឌទួលគោក សូមបំភ្លឺ ជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនជាពិសេស ក៏សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយ របស់សារព័ត៌មាន មួយចំនួន ដែលបាន ចោទប្រកាន់មកលើ មន្ត្រីថ្នាក់ដឹកនាំ ខណ្ឌ ពាក់ព័ន្ធនឹងការងារ មួយចំនួន ដូចខាងក្រោម ៖

១ មិនមានការ ទារលុយ ខុសច្បាប់ លើការអនុញាតសាងសង់ សំណង់ នានា ផ្ទុយទៅវិញកន្លងមករដ្ឋបាលខណ្ឌ តែងតែខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋបាលសាធារណៈធ្វើយ៉ាងណាអោយការផ្តល់សេវា ជូនប្រជាពលរដ្ឋទូទៅតាមរយៈយន្តការ ការិយាល័យច្រកចេញចូលតែមួយ បានត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាព កន្លងមកក៏មានបងប្អូន ប្រជាពលរដ្ឋជាម្ចាស់សំណង់ និងបងប្អូន សប្បុរសជន បានចូលរួមជួយគាំទ្ររសំភារៈ មធ្យោបាយ និងគ្រឿងឧបភោគបរិភោគ តាមរយៈការអំពាវនាវ របស់រដ្ឋបាលខណ្ឌក្នុងការចូលរួមការងារ សង្គម ការងារមនុស្សធម៌ សំរាប់ ចែកអំណោយដល់ជនរងគ្រោះ ចាស់ ជរា មានជំងឺ ជនក្រីក្រ និងជួយដល់គ្រួសារកងទ័ព និងកងទ័ពនៅសមរភូមិមុខ ជាដើម ។

២ មិនមាន មន្ត្រី អោយដើរយកលុយ ដាក់ខែ ពីកន្លែងលក់រថយន្ត កន្លែងលក់ដូរនៅតាមចឹញ្ចើមផ្លូវ នោះទេ ដែលផ្ទុយទៅវិញកន្លងមក រដ្ឋបាលខណ្ឌ បានខិតខំ ចុះអប់រំ ផ្សព្វផ្សាយ ធ្វើកច្ចសន្យា និងរៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន អោយបានល្អ តាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំ របស់សាលារាជធានីភ្នំពេញ ព្រមជាមួយនោះក៏បានប្រជុំ គណបញ្ជាការឯកភាពខណ្ឌ ជាប្រចាំខែ ណែនាំដល់មន្ត្រី កងកំលាំង និងប្រជាការពារខណ្ឌ ហាមមិនអោយមានការដើរទារលុយ ពីប្រជាពលរដ្ឋជាថ្នូរនឹងការអនុញ្ញាតអោយលក់ដូររំលោភមកលើចិញ្ចើមផ្លូវ ទ្រូងផ្លូវ

ជាមួយនោះរដ្ឋបាលខណ្ឌ ក៏បានដាំដើមឈើ ជាច្រើនតាមចឹញ្ចើមផ្លូវ ដែលបានរៀបចំរួច ។

៣ ចំពោះករណី ចោទថាលួចដីរដ្ឋ លក់អោយឯកជន ជារឿងមិនពិតដូចការលើកឡើងនោះទេ រដ្ឋបាលខណ្ឌបានស្រាវជ្រាវ អំពីសវតា និងឯកសារ ដី ឡូត៍លេខ ៦៦ ស្ថិតនៅផ្លូវ ៦០៨ កែង ២៨៥ ក្នុងភូមិ១២ សង្កាត់ បឹងកក់ទី ១ ត្រូវបានក្រុមការងារ LMAP ចុះវាស់វែង ផ្តល់បណ្ណ័កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធតាំងពីឆ្នាំ ២០០៦មកម្លេះ ហើយដីឡូត៍នេះ គ្រប់គ្រងនិងកាន់កាប់ ដោយលោកស្រី លី ចន្ឋូ (មានលិខិតបញ្ជាក់ពីភូមិ សង្កាត់) ក្រោយមក នៅដើមឆ្នាំ ២០១៦ លោកស្រី លី ចន្ឋូ បានផ្ទេរសិទ្ធិកាន់កាប់ ទៅអោយឈ្មោះ ញិល បញ្ញា តាមលិខិត លេខ ០៧៥/១៦ ចុះថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០១៦ របស់សាលាខណ្ឌទួលគោក ហើយ លោក ញិល បញ្ញា បានដាក់ពាក្យស្នើសុំ កម្មសិទ្ធិដី តាមនីតិវិធី សូរិយោដី ហើយបានទទួលវិញ្ញាបនបត្រសំគាល់អចលនវត្ថុ លេខ 12040712-0066 ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ ចេញដោយមន្ទីរៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ។

រដ្ឋបាលខណ្ឌ សូមអរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រី កងកំលាំងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច បានសហការល្អ ក្នុងការថែរក្សាសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ នាពេលកន្លងមក

ហើយរដ្ឋបាលខណ្ឌ សូមរីករាយស្វាគមន៍ នូវមតិយោបល់របស់បងប្អូន ដើម្បីរួមគ្នា អនុវត្តតាមច្បាប់ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ