ព្រឹតិ្តការណ៍ថ្មីៗ

  ឯកឧត្តម ហ៊ុន ម៉ានិត ៖ សមិទ្ធិផលថ្ងៃនេះ កេីតចេញពីសុខសន្តិភាព ស្ថិរភាព សុខដុមនីយកម្មសាសនា ដែលកំពុងមានសព្វថ្ងៃ ហេីយ រាជរដ្ឋាភិបាល ប្តេជ្ញាការពារ ថែរក្សាឲ្យបានជាដាច់ខាត

4 សប្តាហ៍ មុន 22 tnn_admin

កំពង់ចាម៖ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ នេះ  ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាល​ចុះជួយស្រុកចំការលើ  បានចូលរួមពិធីបេីកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១២ គីឡូម៉ែត្រភ្ជាប់ ពីផ្លូវជាតិលេខ ៧១ ក្នុងភូមិតាអុង ឆ្ពោះទៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលេី ខេត្តកំពង់ចាម។

ឯកឧត្តម លើកឡើងថា ៖ ជីវភាពរបស់ប្រជាជនក្នុងឃុំតាអុង ក៏ដូចជាប្រជាជនក្នុងស្រុកចំការលេីទាំងមូល ភាគច្រេីនពឹងផ្អែកលេីវិស័យកសិកម្ម។ ផ្លូវមួយខ្សែនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ស្រុកចំការលេី ផ្លូវនេះមិនត្រឹមតែដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំតាអុងមួយទេ ប៉ុន្តែវានឹងបម្រេីឲ្យប្រជាជនទូទៅ ហេីយនឹងជួយសម្រួលបងប្អូនប្រជាជននៅមូលដ្ឋានដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ កាត់បន្ថយការចំណាយផ្សេង កាត់បន្ថយពេលវេលាធ្វេីដំណេីរ និងលេីកស្ទួយជីវភាពរបស់បងប្អូនទៀតផង។

ការស្ថាបនាផ្លូវមួយខ្សែនេះ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី៤ ដែលបានផ្តោតអាទិភាពលេីផ្លូវ ទឹក ភ្លេីង និងមនុស្ស ដេីម្បីអភិវឌ្ឍប្រទេស។

សមិទ្ធិផលថ្ងៃនេះ កេីតចេញពីសុខសន្តិភាព ស្ថិរភាព សុខដុមនីយកម្មសាសនា ដែលកំពុងមានសព្វថ្ងៃ ហេីយ រាជរដ្ឋាភិបាល ប្តេជ្ញាការពារ ថែរក្សាឲ្យបានជាដាច់ខាត។

ឯកឧត្តម សង្ឃឹមថា បងប្អូន ពូ មីង លោកយាយ លោកតា បន្តចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសុខសន្តិភាព ស្ថិរភាពក្នុងសង្គម និងសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន អប់រំណែនាំកូនចៅ ដេីម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់បទល្មេីសផ្សេងៗ។

សូមចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព និងបេីកបរដោយការទទួលខុសត្រូវ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និង បងប្អូនក្នុងស្រុកចំការលេី ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ