ព្រឹតិ្តការណ៍ថ្មីៗ

​ឃាត់ខ្លួនអ្នកផ្តល់សំណាងអោយគេ ៣​នាក់​ នៅស្រុក​ព្រៃឈរ

4 សប្តាហ៍ មុន 150 tnn_admin

​កំពង់ចាម ៖ នៅ​ថ្ងៃទី​២៤ ខែសីហា​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥ និង​៣០​នាទី កម្លាំង​ជំនាញ​របស់​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​, កម្លាំង​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ថ្ម​ពូន និង​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថា​ញ់ សុខ​វុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះបង្ក្រាប​ករណី បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (លក់​ឆ្នោត​វៀតណាម​ ) នៅ​ចំណុច​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

​ជា​លទ្ធផល​កម្លាំង​បង្ក្រាបបាន​មុខសញ្ញា​ចំនួន​០៣​នាក់​គឺ ៖១-​ឈ្មោះ យ៉ែម នឿន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​២-​ឈ្មោះ សេង គីម​ស្រ៊ាង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម និង​៣-​ឈ្មោះ ឃឿន សុភាព ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ដកហូត​វត្ថុតាង និង​សម្ភារៈ​មួយចំនួនធំ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នាំ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ