ព្រឹតិ្តការណ៍ថ្មីៗ

 អ្នកខ្សាយដេកពេទ្យ អ្នកខ្លាំងជាប់ខ្នោះ! ស្ត្រីចិត្តខ្លាំងម្នាក់ ជិះម៉ូតូសួរគេដល់ផ្ទះ ផ្ទុះហិង្សាវាយតប់គ្នា 

4 សប្តាហ៍ មុន 129 tnn_admin

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីនារីម្នាក់បានជិះម៉ូតូមករករឿងនារីរងគ្រោះដល់ផ្ទះ ហើយក៏បានឈ្លោះប្រកែកគ្នារហូតកើតជាហិង្សាវាយតបគ្នា ដោយប្រើសោច្រវាក់វាយ និងទូរស័ព្ទដៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចកន្លែងហាត់ប្រាណ ផ្ទះលេខ៧៧២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

នារីដៃដល់ឈ្មោះ រី ឈុនលីស អាយុ៣៤ ឆ្នាំ  មុខរបរលក់ដូរ មានទី លំនៅផ្ទះក្នុងបុរីផុនស៊ុយ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (របួស រលាត់លើត្របកភ្នែកខាងស្តាំ)។

ចំណែកនារីរងគ្រោះ យ៉ុន គឹមហ័ង អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុម ហ៊ុន  សព្វថ្ងៃស្នាក់នៅផ្ទះលេខ៧៧២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (របួស រលាត់ និងពកថ្ងាស់ចំនួន៣កន្លែង និងរលាត់ដើមទ្រូងមួយកន្លែង)។

សម្ភារដកហូតមាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុង ដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FI-7390 និងទូរស័ព្ទដៃម៉ាក Oppo មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ បន្តតាមនីតិវិធី៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ