ព្រឹតិ្តការណ៍ថ្មីៗ

លោកចៅក្រម រស់ សាម៉ឺឌី ដោះលែង អ្នកចាំទទួលទិញផលចោរកម្ម ខណៈ ចោរលួចស្លាកលេខរថយន្ត២នាក់ ត្រូវឃុំខ្លួន 

4 សប្តាហ៍ មុន 61 tnn_admin

ភ្នំពេញ៖ ក្រុមចោរលួចស្លាកលេខរថយន្តគ្មានសំណាង ២នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ម១ចំណែកអ្នកចាំទទួលទិញត្រូវលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញដោះលែងវិញ ក្រោមហេតុផលដាក់ក្រោមការត្រួតពិនិត្យ ពិតជាសំណាងល្អ។

ជនត្រូវចោទដែលត្រូវលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញដោះលែង មានឈ្មោះ សេន សឿន ហៅ តាម៉ាប់ ភេទប្រុស អាយុ ៤៩ឆ្នាំ។

ចំណែកជនត្រូវចោទដែលត្រូវឃុំខ្លួនរួមមាន ឈ្មោះ សុខ ជា ហៅ យឿង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ វៀតណាម និងឈ្មោះ ម៉ែន វិចិត្រ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ វៀតណាម ។

ក្រុនជនត្រូវចោទ ត្រូវបានលោក សេង គីមឡាក់ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ទៅឲ្យលោក រស់ សាម៉ឺឌី ជាចៅក្រមស៊ើបសួរចាត់ការតាមច្បាប់។

ក្រោយមកមានជនត្រូវចោទ ២នាក់ប៉ុណ្ណោះដែលត្រូវឃុំខ្លួន ខណៈបក្ខពួកចោរម្នាក់ត្រូវរួចខ្លួន អាចត្រលប់ទៅប្រកបមុខរបរចាស់វិញ ដោយសារតែលោកចៅក្រមសម្រេចឲ្យស្ថិតក្រោមការត្រួតពិនិត្យ។

គួររម្លឹកថា ក្រុមជនត្រូវចោទទាំង ៣នាក់ខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនភ្លាមៗ កាលយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេធ្វើសកម្មភាព លួចស្លាកលេខរថយន្តម៉ាកព្រូស និងបទទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ ពូម៉ូតូឌុប

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ