ភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវជនដៃដល់មានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមកបាញ់សម្លាប់ដល់ កន្លែងស្នាក់នៅបណ្តាលឱ្យស្លាប់នៅថ្លុកឈាមយ៉ាងអណោចអធម៌។ ហេតុការណ៍ខាងលើបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុច រីសត ហ្គូតថាម ស្ថិតក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាករណីខាងលើបង្កឡើងដោយជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូម៉ាអ៊ែប្លែក ព៌ណទឹកប្រាក់ មកឈប់មុខ រីសត ហើយបានធ្វើដំណើ ទៅកាន់បន្ទប់ជនរងគ្រោះរួចបានធ្វើសកម្មភាពបាញ់ចំលើចញ្ចើមខាងឆ្វេងបៀមក្បាលខាងក្រោយផ្នែកខាងស្តាំ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។
ប្រភពដដែលបន្តថាជនរងគ្រោះឈ្មោះ SHI CHANGHUI ជនជាតិចិន ភេទប្រុស ឆ្នាំកំណើត២៧.០៩.១៩៨៥កាន់លិខិតឆ្លងដែនលេខEF៥៦៥៤០០០ ចូលមកស្នាក់នៅក្នុងបន្ទប់លេខ១២១ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០២នឹង៣០នាទី។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងនគរបាលខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសយកមផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពក្រោយពីសមត្ថកិច្ចវិទ្យាសាស្ត្រធ្វើកោសល្យវិច្ច័យរួចបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តរងចាំក្រុមគ្រួសារនឹងស្ថានទូតសាម៉ីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
Tag: ចិន