ព្រឹតិ្តការណ៍ថ្មីៗ

ស្ទាក់ចាប់រថយន្តធុនធំ បាន៥គ្រឿង បើកលើផ្លូវហាមឃាត់

4 សប្តាហ៍ មុន 22 tnn_admin

ភ្នំពេញ ៖ នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ ចាប់ពីម៉ោង៧ និង ០០នាទីព្រឹក ដល់ម៉ោង ២២ និង ០០នាទីយប់ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌ លោក អាន ទិត្យ វណ្ណារ៉ា នាយករងរដ្ឋបាលខណ្ឌ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ  បានដាក់គោលដៅស្ទាក់ចាប់រថយន្តធុនធំបើកបរតាមដងមហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម និងតិរ:វិថីព្រះស៊ីសុវត្ថិ ដែលជាផ្លូវហាមឃាត់។

ជាលទ្ធផល ឃាត់បានរថយន្តចំនួន៥គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីត្រៀមបញ្ជូនទៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកស្អែក ចាត់ការបន្តតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ