ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តឡិចសុីស RX300 បើឆ្លងផ្លូវ ស្របពេល រថភ្លើង មកដែរ…!

4 សប្តាហ៍ មុន 34 tnn_admin

ភ្នំពេញ ៖ រថយន្តឡិចសុីសRX300 មួយគ្រឿង បើកបរឆ្លងផ្លូវដែកមិនប្រយ័ត្ន ត្រូវបានរថភ្លើងបើកបុកប៉ើងជាង៣០ម៉ែត្រខ្ទេចមួយចំហៀង និងដាច់កង់ក្រោយខាងឆ្វេង សំណាងល្អមិនរងរបួសដល់មនុស្ស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវដែក ក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ មុនកើតហេតុ រថយន្តឡិចសុីស RX300 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AK-0733 បើកតាមផ្លូវលំ ក្នុងទិសដៅពីត្បូងទៅជើង ហើយឆ្លងផ្លូវដែក ស្រាប់តែរថភ្លើងប្រភេទក្បាលLOCO មានសណ្តោងរុឺម៉ក បើកពីកើតទៅលិច ជ្រុលទៅបុក ប៉ើងជាង ៣០ម៉ែត្រ ខ្ទេចមួយចំហៀង នងដាច់កង់ក្រោយខាងឆ្វេង សំណាងល្អមិនរងរបួសដល់មនុស្ស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីចាត់ចែង ស្ទូចរថយន្តចេញពីផ្លូវដែក ជៀសវាងស្ទះចរាចរណ៍រថភ្លើងឆ្លងកាត់ ។

តាមសម្តីអ្នកបើកបររថយន្ត បានឲ្យដឹងថា គាត់មិនបានឃើញរថភ្លើង ហើយរថភ្លើងទៀត សោត មិនបានសុីផ្លេ ទើបគាត់បើកឆ្លងកាត់ផ្លូវដែក មិនទាន់ផុតផង ត្រូវបានរថភ្លើងបើកបុកតែម្តង ។

តែបើតាមតំណាង រថភ្លើងភ្លើងវិញ បានឲ្យដឹងថា រថភ្លើងបានសុីផ្លេ តាំងចំណុចផ្លូវបំបែកខ្សែ មកម្លេះ តែអ្នកបើកបរ រវល់តែនិយាយទូរស័ព្ទ ហើយរថភ្លើងចាប់ហ្វ្រាំងដែរ តែមិនអាចឈប់ភ្លាមបានទេ ល្បឿននិងកម្លាំងបន្តជ្រុលទៅបុករុញរថយន្តតែម្តង ។

ក្រោយកើតហេតុ រថភ្លើងត្រូវឲ្យរយ៊ែរថយក្រោយសិន ហើយតំណាងក្រុមហ៊ុនរថភ្លើងប្រគល់រឿងខាងលើទៅការិយាល័យនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ