ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖  សម្តេចតេជោ ខិតខំចរចាជាមួយបរទេស សុំឲ្យគេមកវិនិយោគ ខុសពីអ្នកនយោបាយមួយចំនួន ទៅសុំឲ្យបរទេសផ្តាច់ជំនួយ

3 ខែ មុន 49 tnn_admin

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញជា អធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តរុក្ខាមនោរម្យ ស្ថិតក្នុងឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ បានថ្លែងថា៖ ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន គឺចង់បានសេចក្តីសុខ ព្រោះប្រជាពលរដ្ឋ ចង់បានមេដឹកនាំ ដែលដឹកនាំសេចក្តីសុខ ដែលខិតខំចរចាជាមួយបរទេស សុំឲ្យគេមកវិនិយោគ បង្កើតការងារឱ្យកូនចៅប្រជាពលរដ្ឋ ខុសពីអ្នកនយោបាយមួយចំនួនទៅសុំឲ្យបរទេសផ្តាច់ជំនួយធ្វើបាបខ្មែរឲ្យខ្មែរវេទនា។ ដូច្នេះយើងរួមគ្នាថែរក្សាសុខសន្តិភាព និងកសាងសមិទ្ធផលបន្ថែមទៀត។

លោកបន្តថា ប្រជាពលរដ្ឋ មានសេចក្តីសុខ២ គឺសេចក្តីសុខផ្លូវកាយ និងសេចក្តីសុខផ្លូវចិត្ត សេចក្តីសុខផ្លូវការគឺយើងរស់នៅដោយមិនមានការកាប់សម្លាប់គ្នា សេចក្តីសុខផ្លូវចិត្តគឺយើងមានសិទ្ធិសេរីភាព ប្រជាពលរដ្ឋមានជីវភាពកាន់តែមានបាន។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព រួមគ្នាអភិវឌ្ឍបន្ថែមទៀតដើម្បីអនាគតយើង និងកូនចៅយើង។

សូមប្រជាពលរដ្ឋជឿទុកចិត្តចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែនដរាបណាលោកនឹងដឹកនាំប្រទេសគឺនៅតែការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ បន្តជួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កូនចៅប្រជាពលរដ្ឋ។

ជាចុងក្រោយ លោក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណ ដល់បងប្អូនកងទ័ព របស់យើងដែលបានការពារបូរណភាពទឹកដី ហើយយើងខិតខំដោះស្រាយបញ្ហាដើម្បីបម្រើជាតិ ទុកឱកាសឱ្យប្រជាពលរដ្ឋរស់នៅបានសប្បាយរីករាយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ