ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោក scott Neeson  បានចុះពិនិត្យការសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

3 សប្តាហ៍ មុន 55 tnn_admin

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោក scott Neeson ប្រធានអង្គការមូលនិធិកុមារកម្ពុជា(CCF)រួមនិងក្រុមការងារបានចុះពិនិត្យការសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសួរសុខទុក្ខគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យកាលពីខែថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនៅសង្កាត់ស្ទឹងមានជ័យ និងបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់អង្គការមូលនិធិកុមារកម្ពុជា(CFF) នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះគឺជាការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការរស់នៅរបស់ប្រជាពលរដ្ឋ និងការសិក្សារៀនសូត្ររបស់ក្មួយៗ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកន្លងមកនេះបានគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ សម្ភារសិក្សាជូនដល់ក្មួយៗនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា(CCF)។
លើសពីនេះ ប្រជាពលរដ្ឋបុគ្គលិក និងក្មួយៗនៅក្នុងអង្គការនេះ ក៏ទទួលបានការព្យាបាលពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដោយឥតគិតថ្លៃផងដែរ។

លោក scott Neeson ប្រធានអង្គការមូលនិធិកុមារកម្ពុជា(CCF) ជំនួសមុខឲ្យអាណាព្យាបាល និងក្មួយៗនៅក្នុងអង្គការទាំងមូលសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខការរស់នៅរបស់ប្រជាពលរដ្ឋ និងការសិក្សារៀនសូត្ររបស់ក្មួយៗតាមរយ:ការផ្តល់គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ សម្ភារសិក្សាជូនដល់ក្មួយៗនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា(CCF) និងការព្យាបាលពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នាពេលកន្លងមក។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ កន្លងទៅប្រជាពលរដ្ឋចំនួន៥២គ្រួសារក្រោមការគ្រប់គ្រងអង្គការមូលនិធិកុមារកម្ពុជា(CCF)បានរងគ្រោះដោយសារអគ្គីភ័យ បានទទួលផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ទះទាំងអស់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ