ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំ ស្តីពីការផ្លាស់ប្តូរទូកទេសចរណ៍ ដែលឈប់ចតនៅតាមច្រាំងទន្លេ

4 សប្តាហ៍ មុន 19 tnn_admin

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ០០នាទីព្រឹកលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការផ្លាស់ប្តូរទូកទេសចរណ៍ ដែលឈប់ចតនៅតាមច្រាំងទន្លេ ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវផ្លាស់ប្តូរទៅទីតាំងទីលានប្រជាធិបតេយ្យថ្មី ក្នុងខណ្ឌឫស្សីកែវ ។ កិច្ចប្រជុំមានការចូលរួមពី លោកប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាលខណ្ឌ លោកស្រី អភិបាលរងខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំបងប្អូនអាជីវករបានសំណូមពរ ចំនួន០៣ចំណុចដូចខាងក្រោម៖
១.សុំចតខាងកើតទន្លេនៅខណ្ឌជ្រោយចង្វារបណ្តោះអាសន្ន រដ្ឋបាលខណ្ឌបានឆ្លើយបំភ្លឺគឺមិនអាចអនុញ្ញាតជូនបានទេ។
២.សុំចតនៅខាងត្បូងជាប់គល់ស្ពានជ្រោយចង្វារ។ រដ្ឋបាលខណ្ឌ បានឆ្លើយបំភ្លឺ គឺមិនអាចអនុញ្ញាតជូនបានឡើយ។
៣.បើទៅនៅទីតាំងថ្មី ត្រូវទៅទាំងអស់គ្នា មិនអាចទៅខ្លះ នៅខ្លះបានឡើយ។

លទ្ធផលបងប្អូនអាជីវករទូកទេសចរណ៍ឯកភាពទាំងស្រុងនឹងទៅចតនៅទីលានប្រជាធិបតេយ្យថ្មី នៅថ្ងៃចន្ទ័សប្តាហ៍ក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ