ព្រឹតិ្តការណ៍ថ្មីៗ

ដើមធ្នង់ ៧៧ ដើម ត្រូវ លោកអភិបាលខណ្ឌកំបូល ដាំតាមបណ្តោយផ្លូវជាតិលេខ៤

1 ខែ មុន 203 តូ សុផល

ភ្នំពេញ៖  ស្នាមញញឹម​ ពោរពេញទៅដោយសេចក្តីសប្បាយរីករាយ​ ផុសចេញពីបេះដូង​ ក្នុងការចូលរួមដាំដេីមធ្នង់ ៧៧​ ដេីម​ (ជំហ៊ានទី២)បន្ថែមទៀត​ នៅមុខបុរីពិភពថ្មីំកំបូល​ ១​ ស្ថិតនៅភូមិត្រពាំងគល់​ និងភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ។

ការងារខាងលេីនេះ​ ដឹកនាំដោយលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ ដែលតែងយកចិត្តទុកដាក់អនុវត្តជាប្រចាំតាមការណែនាំរបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នុំពេញ​ ដោយមានការចូលរួមពីលោក​ លោកស្រី​ ជាអភិបាលរង​ខណ្ឌ រួមទាំងភរិយាលោកអភិបាល​-អភិបាលរងខណ្ឌ​ សមាជិកក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ​ បុគ្គលិក​ យុវជនស.ស.យ.កសង្កាត់​ កំលាំងសន្តិសុខខណ្ឌ​ ប្រជាការពារសង្កាត់​ ។

ថ្ងៃសៅរិ៍​ ៩រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០១៩​ ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ