ព្រឹតិ្តការណ៍ថ្មីៗ

លួច ទូរស័ព្ទ សន្តិសុខយាមមុនផ្ទះគេ ត្រូវប៉ូលិស ឃាត់ខ្លួន

3 សប្តាហ៍ មុន 30 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៣ និង ៥៥នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​បឹងសាឡាងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ជាក់ស្តែងពី បទលួច (លួចទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣៦A ផ្លូវលេខ២៤៧ ក្រុមទី២៥ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ឡុង សុខុម ហៅ ខុម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ដើរដេកចល័តតាមវត្ត និង ក្រោមស្ពាន ក្នុងរាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន ៖ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក OPPO -A3S ពណ៌ក្រហមដាក់ស្រោមពណ៌ខ្មៅ ប្រើស៊ីមកាត ០៦០ ៩៧៦ ៣៣៣ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ ឡុង សុខុម ហៅ ខុម លួច) សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើរសុំ ដោយមានការឯកភាពពីលោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលដំបូងរាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ដួង ឡាញ់ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខអ្នកយាមផ្ទះលេខ៣៦A ស្នាក់នៅផ្ទះលេខ៣៦A ផ្លូវលេខ២៤៧ ក្រុមទី២៥ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយសមត្ថលិច្ច ធ្វើតេស្តិ៍ស្វែងរកសារធាតុក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន) ។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ អធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!