ព្រឹតិ្តការណ៍ថ្មីៗ

កាន់កន្ត្រៃដែក ប៉ុនប៉ងកាត់ខ្សែភ្លើង និងខ្សែកាបក្រុមហ៊ុនអុបទិក ប៉ូលិសទួលគោក ឃាត់ខ្លួន

2 ខែ មុន 25 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២:០០នាទីរំលងអាធ្រាត្រ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី២ នៃអធិការនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ជាក់ស្តែងពី បទប៉ុនប៉ងលួច (កន្តៃ្រសំរាប់កាត់ដែកប៉ុនប៉ងកាត់ខ្សែភ្លើង និងខ្សែកាបក្រុមហ៊ុនអុបទិក) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៣ ផ្លូវ លេខ៥៩២ ក្រុមទី១១ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ធុច ចាន់ធិ ហៅ ធិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន: កន្រ្តៃសំរាប់កាត់ដែកចំនួន០១ ពណ៌ខៀវ (ជារបស់ជនសង្ស័យ ឈ្មោះ ធុច ចាន់ធិ ហៅ ធិ ) ។

ប្រភពប្រាប់ថា  នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០២:០០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌទួល គោក នៃបានល្បាតការពារសុវត្ថិភាពក្នុង មូលដ្ឋាន លុះពេលមកដល់ចំណុចមុខផ្ទះលេខ១០៣ ផ្លូវ លេខ៥៩២ ក្រុមទី១១ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏បានប្រទះឃើញជនសង្ស័យឈ្មោះ ធុច ចាន់ធិ ហៅ ធិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ កំពុងរកកាត់ខ្សែភ្លើង និងខ្សែកាប ក្រុមហ៊ុនអុបទិកតាមដងផ្លូវសារធារណ: ដោយមានកន្ត្រៃសំរាប់កាត់ដែកមួយទុកធ្វើសកម្មភាពលួច ភ្លាមនោះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធុច ចាន់ធិ ហៅ ធិ និងចាប់យកវត្ថុតាង (កន្រ្តៃសំរាប់កាត់ដែក) រួចបញ្ជូនជនសង្ស័យរូប នេះយកមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ ទី២ចាត់ការតាមនីតិវិធីច្បាប់តែម្ដង។

ក្រោយសមត្ថកិច្ចធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជនសង្ស័យរូបនេះ ជាលទ្ធផល មានភាព វិជ្ជមាន ។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ