លួចកាត់ខ្សែកាបអុបទិចទូរស័ព្ទ ត្រូវប៉ូលិសខណ្ឌទួលគោក ឃាត់ខ្លួន

2 ខែ មុន 8 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣ និង ៣០នាទី នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពីបទ: លួច (លួចកាត់ខ្សែកាបអុបទិចទូរស័ព្ទ) ប្រព្រឹត្តថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នៅចំណុចមុខផ្ទះ ៦១ ផ្លូវ២៦៩ក្រុម ២៧ ភូមិ ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ជនសង្ស័យ: ឈ្មោះ អ៊ុក រ៉ុមភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

វត្ថុតាងចាប់យក៖
១-ខ្សែកាបអុបទិចទូរស័ព្ទចំនួន០១ខ្សែប្រវែងប្រហែល៣០ម៉ែត្រ ។
២-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1FD
1109 លេខតួនិងម៉ាស៊ីន:8797903  (ជារបស់ជនសង្ស័យជិះមកធ្វើសកម្មភាព)
ជនសង្ស័យមានសារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ