ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសទួលគោក ឃាត់ជនសង្ស័យ២នាក់ ករណី គ្រឿងញៀន

3 សប្តាហ៍ មុន 23 tnn_admin

ភ្នំពេញ៖ នៅថៃ្ងទី២៣ ខែសីហា ឆាំ្ន២០១៩ វេលាម៉ោង៣ និង ១៥នាទី កំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះត្រួល្បាត ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្លូវលេខ២៨៩ ក្រុមទី៦៨ ភូមិ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពញ ។

ជនសង្ស័យ
១-ឈោ្មះ ឌី ច័ន្ទន្នីគីរី ភេទប្រុស អាយុ២៤ឆាំ្ន ជនជាតិខែ្មរ មុខរបរពុំពិតប្រាកដ ។ (ម្ចាស់ថ្នាំ)
២-ឈោ្មះ ឡៃ រតនា ភេទប្រុស អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៧៦K ផ្លូវលំ សង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យក៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាកៈSUZUKI NEX C110 ពណ៌ស ស៊េរី2013 ដែលមានលេខតួ និងលេខម៉ាស៊ីនៈ 0108805 ពាក់ស្លាកលេខ 1FC-6359 ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!