ព្រឹតិ្តការណ៍ថ្មីៗ

ហាមមិនស្តាប់ ប្រាប់មិនតាម ចាប់បញ្ជូនទៅ ស្នងការ មិនចេះតិចគ្រឿង!

1 ខែ មុន 91 tnn_admin

ភ្នំពេញ៖ ដោយអនុវត្តតាមប្រសាន៍ដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង ០៧ :០០នាទី ដល់ម៉ោង ១១ :០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯក ភាពខណ្ឌដូនពេញ និងដោយមាន កាចូលរួមពី លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ជួន ចិត្រ អធិការរងនគរបាលខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ ដែលមានកម្លាំងចូលរួមមាន:-កម្លាំងអធិការនគរបាលខណ្ឌខណ្ឌចំនួន១២នាក់ និងកម្លាំងប្រជាការពារខណ្ឌចំនួន ៥០នាក់ បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វេីកាស្ទាក់ចាប់រថយន្ត ធុនធំដែលបើកបរលើផ្លូវហាមឃាត់រួមមាន៖ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង តិរៈវិថីព្រះស៊ីសុវត្ថិ ។

ជាលទ្ធផល : ឃាត់រថយន្ត ធុនធំបានចំនួន១៩គ្រឿង បានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វេីការអប់រំណែនាំ ចំនួន១៥គ្រឿង និង រក្សាទុកនៅសាលាខណ្ឌដូនពេញ ចំនួន០៤គ្រឿង (មូលហេតុម្ចាស់ឡានមិននៅ) ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ