ព្រឹតិ្តការណ៍ថ្មីៗ

ទំរាំ ឡានទឹកទៅដល់ សល់ប៉ុណ្ណឹង!

3 សប្តាហ៍ មុន 50 tnn_admin

កំពង់ចាម៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវ អគ្គីភ័យឆាប់ឆេះទាំងស្រុង ហេតុការណ៍នេះ កាលពី វេលាម៉ោង ៩ និង៤០នាទី ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិល្វា ឃុំល្វា ស្រុព្រៃឈរ ខេត្តកំពង់ចាម ។

ពេលទទួលបានពត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងអធិការនគរបាលស្រុកព្រៃឈរ ដឹកនាំក្រុមការងារពន្លត់អគ្គិភ័យ ចេញរថយន្តចំនួន ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចេញប្រតិបត្តិជាបន្ទាន់ និងបាន គ្រប់គ្រងស្ថានភាពមិនអោយឆេះរាល់ដាលបន្ដ នៅវេលាម៉ោង ១០ និង៣៥នាទី ដោយប្រើប្រាស់ ទឹកអស់ ២ស៊ឺទែន ។

តាមការសន្និដ្ឋានរបស់កម្លាំងជំនាញ ចំពោះករណី អគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ខណៈពេលម្ចាស់ផ្ទះ​មិននៅ ទៅធ្វើការនៅរោងចក្រ ។

ករណីនេះ បណ្ដាឲ្យ ខូចខាតផ្ទះទំហំ ៦x៨ម៉ែត្រ ផ្ទះឈើប្រក់គ្បឿង (ខូចខាតទាំងស្រុង), មាស៣ជី, ប្លង់ដីផ្ទះ, ប្លង់ដីស្រែ ប័ណ្ណធនាគារ, អត្តសញ្ញាណប័ណ្ណ និងមិនមានឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឡើយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!