ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស១១នាក់នៅមុខពេទ្យលោកសង្ឃដែលប្រើប្រាស់គ្រឿងញៀន

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ កាលពីយប់វេលាម៉ោង១០និង១០នាទីថ្ងៃ០២មេសា ឆ្នាំ២០១៦ នៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹថ្លា ខណ្ឌសែនសុខ កំលាំងសមត្ថកិច្ចខណ្ឌសែនសុខចុះបង្ក្រាបទីតាំងចែក ចាយនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្ស១១នាក់និងសម្ភារៈប្រើប្រាស់មួយចំនួន ។

ការចុះរដ្ឋបាលខាងលើនេះដឹកនាំដោយ លោកគួក សុខហួរ អធិការរងនគរបាល ខណ្ឌសែនសុខ តំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានដឹកនាំកំលាំងនគរបាលជាច្រើននាក់ទៀត។

លោកគួក សុខហួរ អធិការរងនគរ បាល ខណ្ឌសែនសុខ បានអោយដឹងថាកន្លងមកកំលាំងរបស់អធិការដ្ឋានខណ្ឌបានចុះធ្វើរដ្ឋាបាលជាច្រើនលើកច្រើសារហើយក៍ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាច្រើននាក់បញ្ជួនទៅតុលា ការចាត់ការតាមផ្លូវច្បាប់ផងដែរ ប៉ុន្តែដោយសារតែតំបន់នេះស្មុកស្មាញខ្លាំងពេកទើបការបង្ក្រាបរបស់សមត្ថកិច្ចមានការពិបាក។ សមត្ថកិច្ចជំនាញផ្នែកធ្វើតេសរកសារធាតុញៀនបានអោយដឹងថាមនុស្សទាំង១១នាក់ដែលឃាត់ខ្លួននោះគឺអ្នកដែលមានសារធាតុញៀននោះមានចំនួន៦នាក់ដោយឡែក៥នាក់ទៀតមិនមានសារធាតុញៀតទេ។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់កំពង់ឃាត់ខ្លួនរមទាំងវត្ថុតាងខាងលើត្រូវបាននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខហើយកសាងសំណុំរឿងបញ្ជួនទៅតុលាការ។ ដោយឡែក៥នាក់ទៀតដែលមិនមានសារធាតុញៀនត្រូវសមត្ថកិច្ចអោយឱពុកម្តាយមកធានាយកទៅផ្ទះវិញ៕

11872305_10153513108267508_7760316066293043812_ovar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ