ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំរៀបចំទូកទេសចរណ៍ នៅសួនផ្សារចាស់ រហូតដល់ ព្រះបរមរាជវាំង

1 ខែ មុន 25 tnn_admin

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០និង ៣០នាទីព្រឹកលោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំរៀបចំទូកទេសចរណ៍ នៅសួនផ្សារចាស់រហូតដល់ព្រះបរមរាជវាំង។

កិច្ចប្រជុំមានការចូលរួមដោយ អនុប្រធានមន្ទីរទេសចរណ៍ លោកអធិការខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជាលទ្ធផលអង្គប្រជុំសម្រេច

១- រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយបងប្អូនអាជីវករទូកទេសចរណ៍អំពីផែនការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ និងការរៀបចំចំណតទូកទេសចរណ៍ទៅក្នុងខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃសៅ ៩ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក។
២-កំណត់ចំណតទេសចរណ៍ផ្លាស់ពីក្នុងខណ្ឌដូនពេញ ទៅក្នុងខណ្ឌឬស្សីកែវ
៣-កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការណ៍ជាមួយមន្ទីទេសចរណ៍និងជំនាញពាក់ព័ន្ធ នឹងចុះរៀបចំសណ្តាប់ធ្នាប់ទូកទេសចរណ៍ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃសៅរ៍នេះតទៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ