ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំប្រចាំខែសីហា និង ទិសដៅអនុវត្តបន្តប្រចាំខែកញ្ញា

1 ខែ មុន 11 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញមានបើកកិច្ចប្រជុំប្រចាំខែសីហា និង ទិសដៅអនុវត្តបន្តប្រចាំខែកញ្ញា របស់គណៈអភិបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លើរបៀបវារៈចំនួន៩ រួមមាន ៖

១-ការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ និង អនាម័យសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
២-ការងារកាត់ស្លាកយីហោលើចិញ្ជើមផ្លូវសាធារណៈ និងការរុះរើស្លាកយីហោអក្សរបរទេស ដែលគ្មានអក្សរខ្មែរ ឫ មានអក្សរខ្មែរតូចជាង ។
៣-ការងារគ្រប់គ្រងស្ថិតិជនបរទេស និង ជនជាតិខ្មែរ សា្នក់នៅតាមបុរី ខុនដូរ អគារស្នាក់នៅរួម សណ្ឋាគារ ផ្ទះសំណាក់ និង កន្លែងមិនរៀបរយក្នុងមូលដ្ឋាន ។
៤-ការពង្រឹងការងារសំណង់ ដីធ្លី និង ផ្ទះសំបែង នៅក្នុងមូលដ្ឋាន ។
៥-ការងារផែនកាលើគម្រោងចំណូល-ចំណាយថវិកាប្រើប្រាស់ប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៦-ការងារផ្តល់សេវាសាធារណៈ នៅក្នុងមូលដ្ឋាន។
៧-ការងារពិនិត្យ និងឆ្លងរបាយកាណ៍ប្រចាំខែសីហា និង ទិសដៅបន្តខែកញ្ញា របស់រដ្ឋបាលខណ្ឌដូនពេញ។
៨-ឆ្លងសេចក្តីព្រៀង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែសីហា ឆ្នាំ២០១៩ ជូនមន្ត្រីសាលាខណ្ឌ ។
៩-ការងារផេ្សងៗ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ