ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រីចំនួន៣នាក់ ករណីគ្រឿងញៀន

1 ខែ មុន 40 tnn_admin

បាត់ដំបង៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួននាក់ក្នុងដីស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកវរៈសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា៖នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកភ្នំព្រឹក ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជំហានទី១បានម្នាក់ឈ្មោះ សុីវ សំអឿន (ហៅខួច) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិប្រាកដ រស់នៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹករួមទាំងវត្ថុតាងនៅក្នុងដៃគឺ ថ្នាំញៀនប្រភេទម៉ាទឹកកក ២កញ្ចប់ ទម្ងន់២,៦៤ក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួន។

ដោយមានការសម្របសម្រួលពីលោកនួន សាន ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សួន វី ភេទស្រី អាយុ៤៤ កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ (ជាមេក្លោង) បន្ទាប់មកនៅវេលាម៉ោង៧និង២០នាទី ថ្ងៃ ខែឆ្នាំដដែល ឃាត់ខ្លួនឈ្មោះ ឆែម ចន្ធូ ភេទប្រុស អាយុ៣៩ ជាមេក្លោង រស់នៅក្នុងឃុំខាងលើ រួមទាំងថ្នាំញៀន៤កញ្ចប់ ទម្ងន់១,៣៩ក្រាម ទូរស័ព្ទដៃ២គ្រឿង កាំភ្លើងកែច្នៃ១ដើមនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ