ព្រឹតិ្តការណ៍ថ្មីៗ

កុំចេះតែចង់ស លឿនពេក!  រកឃើញ សារធាតុគីមី បំរើឲ្យការ ផលិតគ្រឿងសំអាង ចំនួន១១ប្រភេទ! ឃាត់ម្ចាស់ទីតាំងទៅ…!

1 ខែ មុន 64 tnn_admin

ភ្នំពេញ៖  យោងតាមអនុសាសន៌ដឹកនាំដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៌ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៅវេលាម៉ោង ១៤ និង ២០នាទី ថ្ងៃសុក្រ ០៨រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៣ ខែ​សីហា ឆ្នាំ២០១៩ កំលាំង​​នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កប ករណីផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃើញ ផលិតផល និងសារធាតុគីមី បំរើឲ្យការ ផលិតគ្រឿងសំអាងចំនួនប្រមាណ ១១ប្រភេទ (សំភារៈសំបកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពុំមានច្បាប់អនុញ្ញាតិ​ចំនួនប្រមាណ២.៧០០គីឡូក្រាម។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និង បិទផ្លុំបេ នៅទីតាំងខាងលើ និងបានយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៌រកសារធាតុហាមឃាត់ ​​​និងបាននាំខ្លួនម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ