ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកដី បើកបុកកិនលោកយាយម្នាក់បណ្តាលអោយបែកក្បាលស្លាប់មួយរំពេច

3 ខែ មុន 35 តូ សុផល

បាត់ដំបង៖ លោកយាយម្នាក់ កំពុងជិះកង់ត្រូវរថយន្តដឹកដីបើកកៀរចូលកង់រថយន្តកិនក្បាលបែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានរថយន្តដឹកដីមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-1607 បើកបរទិសដៅពីភ្នំពេញ បាត់ដំបង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ បានកៀរលោកយាយម្នាក់កំពុងជិះកង់ដួលចូលកង់រថយន្តកិនបែកក្បាលស្លាប់ យ៉ាងរន្ធត់។

ជនរងគ្រោះឈ្មោះ ជួប គីមរ៉ាត់ ភេទស្រី អាយុ៧៥ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅក្នុងភូមិ ឃុំកើតកើតហេតុ។

ក្រោយពេលកើតហេតុភ្លាមៗតៃកុងរថយន្តបង្កហេតុ(មិនស្គាល់ អត្តសញ្ញាណ) បានរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង។

បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកសង្កែបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់រួចហើយ ប្រគល់សពអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នរថយន្តនិង(កង)ស្ត្រីរងគ្រោះត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ យកទៅរក្សាទុកបណ្តោះអាសន្នរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ