ព្រឹតិ្តការណ៍ថ្មីៗ

បទបញ្ជា ចៅហ្វាយក្រុង ពិតជាមានប្រសិទ្ធភាពមែនៗ

1 ខែ មុន 54 tnn_admin

ភ្នំពេញ ៖  នៅព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះមកបិទទីតាំងស្តុកខ្សាច់របស់ឈ្មោះ ថុង គឹមហេង ដែលមានទីតាំងស្ថិតនៅបណ្ដោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមាសភាពចូលរួមមាន៖
-លោក សន ណារ៉ាត់ ប្រធានការិយាល័យអន្តរវិស័យ ខណ្ឌមានជ័យ
-លោក ជឹម សុភ័ក្រ អធិការរងខណ្ឌមានជ័យ
-លោក រ៉ន ចាន់ណា នាយរងផ្នែកនគរបាលខណ្ឌ
-លោក កែន ពន្លឺ តំណាងកងរាជអាវុធហត្ថខណ្ឌ
-លោក ស៊ន មករា តំណាងកងរាជអាវុធហត្ថខណ្ឌ
-លោក ខេង គឹមសាន ប្រធានការិយាល័យ ឧស្សាហ៍ហកម្ម ខណ្ឌ
-លោក ស៊ុម ខុន តំណាងសង្កាត់ចាក់អង្រែលើ
-លោក យ៉ែម ណេប មេភូមិព្រែកតាគង់៣

ក្នុងការចុះបិទទីតាំងស្តុកខ្សាច់ខាងលើ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ធ្វើការណែនាំដូចខាងក្រោម៖
-ហាមមិនអោយរថយន្តដឹក ខ្សាច់ ដឹកដី នឹងដេប៉ូខ្សាច់ ដែលបង្កផលប៉ះពាល់លើផ្លូវ ៦០ម៉ែត្រ មិនអនុញ្ញាតិបន្តការដឹកទៀតចេញជាដាច់ខាត ។

ពំនូកខ្សាច់ដែរគត្រូវយកចេញអោយទាបស្មើដី មិនអោយគរខ្ពស់ដូចបច្ចុប្បន្នទៀតឡើយ ។
– ការដ្ឋានត្រូវចាក់សោរបិទតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

– ក្រុមការងារបានអានសេចក្ដីជូនដំណឹងលេខ ២៩៦/១៩ លស.អ ចុះថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ អោយម្ចាស់ ទីតាំង ឈ្មោះ ថុង គឹមហេង និងផ្តិតមេដៃ លើសេចក្តីជូនដំណឹងទទួល ហើយម្ចាស់យល់ព្រមបញ្ឈប់តាមការណែនាំ របស់ រដ្ឋបាលខណ្ឌ មានជ័យ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ