ព្រឹតិ្តការណ៍ថ្មីៗ

ចិន ស្រវឹងបើករថយន្តលឿនដូចហោះ ទៅបុករបាំងថ្មចែកទ្រូងផ្លូវ

1 ខែ មុន 15 tnn_admin

ភ្នំពេញ៖ បុរសជនជាតិចិនស្រវឹងស្រា បើករថយន្តលឿនដូចហោះ ទៅបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យបាក់បង្គោលភ្លើងមួយដើមតែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅវេលាម៉ោង១:១០នាទីយប់ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅជិតផ្សារ ជិនជូរី តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA TACOMA ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AK-6983 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា និងមានគ្នីគ្នា២នាក់ ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចយ៉ាងខ្ទេចចំនួន៤ផ្ទាំង និងបបណ្ដាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម។ ចំណែកឯរថយន្ដវិញរងការខូចខាតខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច រីឯអ្នកបើកបរខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនដឹកយកទៅប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីសាកសួរផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ