ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួន នុស្ស២នាក់  និងបិទផ្ទះចោលបណ្ដោះអាសន្ន  ពាក់ព័ន្ធនិង ករណីគ្រឿងញៀន

3 ខែ មុន 84 tnn_admin

ភ្នំពេញ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះត្រួតពិនិត្យរដ្ឋបាល នៅសំណង់មិនរៀបរយ (វាលខ្សាច់តាក់ហ្វាត ) ឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ទាប់ពីត្រួតពិនិត្យឆែកឆេរ  រកឃើញវត្ថុតាងពាក់ព័ន្ធករណីគ្រឿងញៀនមួយចំនួន រួម មាន ថង់សម្រាប់ច្រក ថ្នាំញៀន មួយចំនួន  ឧបករណ៍ សម្រាប់ជក់ ថ្នាំញៀន មួយចំនួនទៀត  ទើបវាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ ដើម្បី សាកសួរយកចម្លើយ បន្ត។

ការឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០២:០៥នាទីរសៀល  ថ្ងៃព្រហស្បតិ៍ត   ទី២២ ខែសីហា  ឆ្នាំ២០១៩នេះ  នៅចំណុចសំណង់មិនរៀបរយ(វាលខ្សាច់តាក់ហ្វាត ) ក្រុមទី៨  ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

លោក អុំ  រតនា  នាយប៉ុស្តិ៍ ចាក់អង្រែលើ  បានប្រាប់ឲ្យដឹងថា  ជនសង្ស័យដែលឃាត់ខ្លួនបានទាំងពីរនាក់ ខាងលើ  មានឈ្មោះដូចជា៖

ទី១. ឈ្មោះ  ឡេះ  ស្មាឯល  ភេទប្រុស  អាយុ៣៧ឆ្នាំ  ជនជាតិខ្មែរ -ឥស្លាម  មុខរបរ អ្នករកត្រី  មានស្រុកកំណើត នៅសង្កាត់សាមគ្គី  ទីរួមខេត្ត កណ្ដាល  បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាពៅ១  សង្កាត់ដើមមៀន  ក្រុងតាខ្មៅ  ខេត្តកណ្តាល ។

ទី២. ឈ្មោះ  ម៉ន  ប្រុស  ភេទប្រុស  អាយុ២១ឆ្នាំ  មានទីលំនៅក្នុងភូមិកើតហេតុខាងលើ  ។

ប្រភពពីមន្ត្រីអាជ្ញាធរខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា មុនឈានដល់ការបង្ក្រាបនេះ គឺ ដោយមានការចង្អុលបង្ហាញពីលោក  ពេជ្រ  កែវមុនី  អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ  បានចាត់អោយ លោក  ឌី  រ័ត្នខេមរុណ  អភិបាលរងខណ្ឌមានជ័យ  ចុះដឹកកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ មានចូលរួមដូចជាកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក វរសេនីយ៍ទោ ម៉េង  វិមានតារា អធិការខណ្ឌមានជ័យ , និងកម្លាំងប៉ុស្តិ៍ រដ្ឋបាល  ដឹកនាំដោយ លោក មេប៉ុស្តិ៍ អុំ  រតនា  និងកម្លាំងសាលាសង្កាត់  ដឹកនាំដោយ លោក ចៅសង្កាត់  កែវ  សាវឿន  រួមទាំងកម្លាំងប្រជាការពារខណ្ឌមានជ័យ  ដឹកនាំដោយលោក  អាត  សុវិចិត្រ  អនុប្រធានប្រជាការពារខណ្ឌ  បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចទីតាំងខាងលើ ជាលទ្ធផលជាក់ស្ដែង  រកឃើញវត្ថុតាងពាក់ព័ន្ធករណីគ្រឿងញៀន រួម មាន  ក្រាមសថ្លា  ១កញ្ចប់ថង់តូច   ថង់សម្រាប់ច្រក ថ្នាំញៀន មួយចំនួន ឧបករណ៍ សម្រាប់ជក់ ថ្នាំញៀន មួយចំនួន, ដែកកេស, បំពង់ទុយោ,  រួចវាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ ដើម្បី សាកសួរយកចម្លើយ បន្ត។

ចំណែកឯទីតាំងផ្ទះខាងលើ  ដោយមានបញ្ជាពីលោកព្រះរាជអាជ្ញារង សេង គឹមឡាក់  អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បិទផ្ទះខាងលើ ជាបណ្ដោះអាសន្ន  ពាក់ព័ន្ធករណីគ្រឿងញៀន ។

បច្ចុប្បន្ន  ជនសង្ស័យទាំងពីរនាក់  ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ  ធ្វើការឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ  ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ  ចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ