ព្រឹតិ្តការណ៍ថ្មីៗ

ទ្រាំលែងបាន! សុំ រដ្ឋបាលខណ្ឌដូនពេញ ជួយមើល អ្នកលក់ម្ជូរ បង្ហូរទឹកកខ្វក់មកលើផ្លូវសាធារណៈ

1 ខែ មុន 52 តូ សុផល

ភ្នំពេញ៖   នៅល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦:៣០នាទីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ សហការជាមួយសង្កាត់ស្រះចក ចុះទៅអប់រំណែនាំម្ចាស់ហាងលក់ ម្ជូរវត្តភ្នំ១៦៨ មានទីតាំង នៅផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបាន បង្ហូរទឹកកខ្វក់មកលើផ្លូវសាធារណៈ និងបានយកចិញ្ជើមផ្លូវធ្វើជាចំណតម៉ូតូ នាំអោយបាត់បង់សណ្តាប់ធ្នាប់ ជាពិសេស បង្កអោយមានការកកស្ទះចរាចរផងដែរ ។

ជាគោលការណ៍ រដ្ឋបាលខណ្ឌដូនពេញ បានជូនដំណឹងអោយពួកគាត់ ប្រកបអាជីវកម្មតាមគំនូស ដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន ក្នុង ករណីមិនចូលរួមសហការ នោះរដ្ឋបាលខណ្ឌ និង មានវិធានការរដ្ឋបាលចំពោះអាជីវកម្មពួកគាត់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ