ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ដាក់គ្រឿងចក្រជីកកាយប្រឡាយមួយខ្សែ ដើម្បីរំដោះទឹកចេញពីភូមិដំណាក់ សង្កាត់គោកឃ្លាង

1 ខែ មុន 52 តូ សុផល

ភ្នំពេញ: បន្ទាប់ពីចុះពិនិត្យសិក្សាជាក់ស្តែងនៅទីតាំងទឹកដក់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន នៅព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្តីជំនាញដាក់គ្រឿងចក្រចុះជីកកាយប្រឡាយចំនួន ០១ខ្សែ ស្ថិតនៅក្នុងក្រុមទី៥ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរំដោះទឹកចេញពីតំបន់ខាងលើ ហូរទម្លាក់ទៅប្រឡាយអូរអាគុជអោយបានទាន់ពេលវេលា កុំអោយបន្តលិចលំនៅដ្ឋានប្រជាពលរដ្ឋ និងទប់ស្កាត់បង្កាទឹកលិចនៅរដូវវស្សាខាងមុខ ។

សូមបញ្ជាក់ថា បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាលអោយតំបន់មួយចំនួនរងការលិចដក់ទឹក ហើយអាជ្ញាធរខណ្ឌ សង្កាត់បានយកចិត្តទុកដាក់ចុះពិនិត្យដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ